ប្រធានព្រឹទ្ធសភា​,​រដ្ឋសភា​និង​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​គម្រោង​វិនិយោគ​ទីក្រុង​វិស្សមកាល​”​តារា​សាគរ​”

947
ចែករម្លែក
  • 2
    Shares

​ដោយ​៖​តារា​រិ​ទ្ធ​/​កោះកុង​៖​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ទស្សនា​តំបន់​អភិវឌ្ឍន៍​ទីក្រុង វិស្សមកាល​ទេសចរណ៍​”​តារា​សាគរ​”​ស្ថិតក្នុង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនចំរុះ​មកពី​ប្រទេស​ចិន​។

​នៅក្នុង​វត្ត​មាននៃ​ការអញ្ជើញ​ទស្សនា​ទីក្រុង​វិស្សមកាល​ទេសចរណ៍​”​តារា​សាគរ​” ខេត្តកោះកុង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ ទាំងអស់​បាន​តាមដាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​នូវ​ការធ្វើ​បទ​បង្ហាញ​ពី​សំណាក់​ម្ចាស់​គម្រោង​នៃ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​វិស្សម​កាលទេស ចរណ៍​”​តារា​សាគរ​”​ខេត្តកោះកុង ។

​កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍ Tianjin Union របស់​ចិន​ដែល​ហៅ​កាត់​ថា UDG ត្រូវ​បានផ្តល់​សម្បទាន​ចំនួន ៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមា ណ​៤៥.០០០ ហិកតា​នៅ​ស្រុក​បទុម​សាគរ​និង​ស្រុក​គិរីសាគរ​របស់​ខេត្តកោះកុង​ដើម្បី​បង្កើត​រមណីយដ្ឋាន​មាត់សមុទ្រ​តារា​សាគរ​ដែល​រួម មាន​កាស៊ីណូ​និង​គម្រោង​ទីធ្លា​វាយកូនគោល​នៅក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​។​គម្រោង​នេះ​មានតម្លៃ​ជា​ទឹកប្រាក់​សរុប​៣.៨០០​លាន​ដ​ល្លា រ ។​រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនចំរុះ​បានការ​ការសាងសង់​នូវ​រាល់​សមិទ្ធផល​សំខាន់​ជាច្រើន​ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទីក្រុង​ក្នុងនោះ​មានការ​សាងសង់​ផ្លូវជាតិ​ប្រវែង​ជាង​២០០​គីឡូម៉ែត្រ​,​ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ​មាន​៣៦​ឡូ​,​កសាង​ស ណ្ឋា​គារ​លំដាប់​ផ្កាយ​ប្រាំ កសាង​បឹង​កា​ឡូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​កំសាន្ត​ខ្នាត​អន្តរជាតិ កសាង​ទំនប់​ទឹកសាប​ដែល​អាច​ផ្ទុក​ទឹក ប្រមាណ​ជាង​២​លាន​ម៉ែត្រគូប រួមទាំង​ការកសាង​នូវ​តំបន់​លំហែកាយ​មួយចំនួនទៀត ។

​ម្ចាស់​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​អះ​ណា​ង​ដែរ​ថា​បន្ទាប់ពី​បញ្ចប់​នូវ​ការសាងសង់​ជំហាន​ទី​១​ក្រុមហ៊ុន​នឹងធ្វើ​ការសាងសង់​នូវ​ជំហាន​បន្ទាប់​ទៀត ដូចជា​ការកសាង​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ដែលមាន​ផ្លូវ​រត់ឡើង​ចុះ​របស់​យន្តហោះ​ប្រវែង​៣.២០០​ម៉ែត្រ​,​ការកសាង​ទីលាន​វាយ កូនគោល​ចំនួន​២០​ទីលាន​បន្ថែមទៀត​, កសាង​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី ,​ការកសាង​ទីក្រុង​ទំនើបៗ​,​អគារ​ការិយាល័យ​ខ្ពស់ៗ អប​និង​មាត់សមុទ្រ​,​ការសាងសង់​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​ដែល​អាច​ឲ្យ​នាវា​ចំណុះ​២​ម៉ឺន​តោន​ចូល​ចត​លើកដាក់​ទំនិញ​បាន​កសាង​ម៉ូ តែ​ល​និង​លំនៅដ្ឋាន​សម្រាប់​សំរាក​លំហែកាយ​ក្នុងពេល​វិស្សមកាល​ផងដែរ ។

​តំណាង​ម្ចាស់​ក្រុមហ៊ុន​ក៏បាន​លើកឡើង​ដែរ​ថា​គម្រោង​វិនិយោគ​របស់លោក​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ខេត្ត កោះកុង​នេះ​គឺ​ឆ្លើយតប​ទៅ​និង​ចក្ខុវិស័យ​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង “​ខ្សែក្រវ៉ាត់​និង​ផ្លូវ​”​សម្រាប់​កិច្ចសហប្រតិបត្តិការ អន្តរជាតិ​។

​នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ទស្សនា​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន ចំរុះ​ចិន​ដែល​បាន​បណ្តាក់​ទុនវិនិយោ គ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពិសេស​ការវិនិយោគ​នៅ​តំបន់​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរខេត្តកោះកុង​ដែល​បានប្រែក្លាយ​តំបន់​ដ៏​ស្ងាត់ជ្រងុំ​នេះ​ឲ្យ​ក្លាយជា​តំបន់​ដែលមាន​ការទាក់ទាញ​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ ៕

សម្តេចទស្សនាម៉ាកែត គម្រោងវិនិ យោគទីក្រុងវិស្សមកាលតារាសាគរ ខេត្តកោះកុងនាព្រឹកថ្ងៃទី ១៤ ខែធ្នូនេះ ៕


​ ​