ប្រធានសភាហុងគ្រីថា៖ សភាសហភាពអឺរ៉ុបត្រូវតែផ្តល់ភាពយុត្តិធ៌មសម្រាប់កម្ពុជាដោយមិនត្រូវដក EBA ពីកម្ពុជាឡើយ

100
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖ លោក ឡាស់​ស្លូ កូ​វើ (Laszlo Kover) ប្រធានរដ្ឋសភា​ប្រទេស​ហុង​គ្រី​បានផ្តល់​នូវ​ភាព​យុ​ត្តិ​ធ៌​ម​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​លោកបាន​លើកឡើងថា​ប្រទេស​ហុង​គ្រី​គាំទ្រ​ទាំងស្រុង​ចំពោះ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់នូវ​ភាពយុត្តិធម៌​ចំពោះ​ប្រទេស​កម្ពុជា​។​លោក ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​សភា​សហភាព​អឺរ៉ុប​មិនចាំបាច់​ទេ​ក្នុង​ការផ្ដល់​មេរៀន​ដល់​ប្រទេស​កម្ពុជា មិនតែប៉ុណ្ណោះ​កម្ពុជា​មិនត្រូវ​បាន​ដកហូត នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ដោយ​សហភាព​អឺរ៉ុប​ឡើយ​។

​លោក ឡាស់​ស្លូ កូ​វើ បាន​ថ្លែង​អះអាង​បែបនេះ​ទៅកាន់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​ជំនួប​សំដែង​ការគួរសម​កាលពី​ព្រឹក​ថ្ងៃ ទី​១៤ ខែ​មិថុន នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​ប្រទេស​ហុង​គ្រី ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​លោក​ប្រធានរដ្ឋសភា​ហុង​គ្រី​បាន​សំដែង ការស្វាគមន៍​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន។លោក​ប្រធានរដ្ឋសភា​ហុង​គ្រី​បានបញ្ជាក់​ថា​លោក​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។ លោក​បាន​គេ​ឃើញថា​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​ទៅ​និង​សម័យ​សង្គ្រាម​។ លោក​ប្រធានសភា​បានលើកឡើងថា​លោក​ចង់ឃើញ​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​សភា​នៃ​ប្រទេស​ទាំងពីរ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​វប្បធម៌​និង​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ។លោក​ក៏បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​ហ៊ុនសែននិង​លោកនា យក​រដ្ឋមន្ត្រី ហុង​គ្រី​ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ។លោក​ក៏​សង្ឃឹម​ផងដែរ​ថាស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​មក​បំពេញ​ទស្សនកិច្ច​ជាថ្មីទៀត​នៅ​ប្រទេស​ហុង​គ្រី​ដោយមាន​ពេលវេលា​ច្រើនជាង​ពេលនេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​លោក​ប្រធានសភា​ហុង​គ្រី​ផងដែរ​ថាស​ម្តេច​មក​បំ​ពេញ​ទស្សនកិច្ច​លើក​នេះ​ក្នុងឋានៈ​ជា​នាយក​រដ្ឋ មន្ត្រី​ហើយ​សម្តេច​បាន​ពាំនាំ​ការជូន​ពរ​ក៏ដូចជា​ការស្នើ​ឲ្យ​ប្រធានព្រឹទ្ធសភា​និង​ប្រធានរដ្ឋសភា​កម្ពុ​ជាម​កទ​ស្សន​កិច្ច​នៅ​ប្រទេស​ហុង​គ្រី​តប​តាម ការអញ្ជើញ​របស់​ប្រធានរដ្ឋសភា​ហុង​គ្រី។សម្តេច​តេ​ជោ​នា យករដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ប្រធានសភា​ហុង​គ្រី​ថា​នៅ​ឆ្នាំ២០២១​ប្រទេស​ទាំងពីរ នឹង​ប្រារព្ធ​ខួប​៦៥ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​កម្ពុជា​និង​បើក​ស្ថានទូត​ទូត​របស់​កម្ពុជា​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​ហើយ​ហុង​គ្រី​ក៏​នឹង​បើក ស្ថានទូត​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដូចគ្នា​ផងដែរ​។

​សម្ដេច​បាន​គូសបញ្ជាក់ថា​ទស្សនកិច្ច​របស់​សម្តេច​ពេលនេះ​គឺ​ដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ប្រទេស​ទាំងពីរ​ធ្លាប់មាន​ពីមុនមក​។​ស​ម្តេច​បន្តថា​សម្ដេច​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ការជំរុញ​ពាណិជ្ជកម្មនិងទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​មាន​ភាពប្រសើរឡើង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ​ប្រទេស​ហុង​គ្រី​បាន​គូសបញ្ជាក់ថា​ប្រទេស​ហុង​គ្រី​គាំទ្រ​កម្ពុជា​ក៏ប៉ុន្តែ​ពេលនេះ​កម្ពុជា​ក៏​ត្រូវការ​ការគាំទ្រ​និង​កិច្ចសហប្រតិ បត្តិការ​ពី​សភា​នៃ​ប្រទេស​ហុង​គ្រី​ផងដែរ ។សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះ ឆ្នោត​សភា​សហភាព​អឺរ៉ុប​ផងដែរ។ ឆ្លៀត​ឳ​កាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គោរព​អញ្ជើញលោក​ប្រធានសភា​ហុង​គ្រី​ទៅ​បំពេញ​ទៅបំពេ ញ​ទស្សនកិច្ច​ជាថ្មី​ម្តងទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ជាមួយគ្នានេះ​សម្តេច​តេ​ជោហ៊ុនសែន ក៏បាន​ស្នើ​ឲ្យ​មានការ​ចុះ​អនុស្សារណៈ​រវាង​សភា កម្ពុជា​និង​សភា​ហុង​គ្រី ដើម្បី​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក ។​

​លោក​ប្រធានសភា​ក៏បាន​អរគុណ​ចំពោះ​ការអញ្ជើញ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ទៅធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នឹងចូលរួម​ប្រជុំ​សភា​អាស៊ី​អឺរ៉ុប​នៅ ឆ្នាំ ២០២០ ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​ដែល​បាន​បង្កើត​នូវ​យន្តការ​សភា​កម្ពុជា​និង​សភា​អឺរ៉ុប​ជាពិសេស​ក្នុងការ​តាក់តែង នូវ​អនុស្សារណៈ​កិច្ចសហប្រតិបត្តិកា​រ​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​សភា​និង​សភា​។​

​សម្តេច​បាន​គូសបញ្ជាក់ថា​ប្រទេស​ហុង​គ្រី​មាន​បទពិសោធ​ន៏​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ចាប់ដៃគ្នា​នេះ​គឺមាន​កម្មវិធី​បណ្ដុះបណ្ដាល​ហើយ​ក្នុងនេះ​។

​លោក​ប្រធានសភា​ហុង​គ្រី​ថា​យើង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សភា​កម្ពុជា​។​ចំ ពោះ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា​លោក​បាន​គូសបញ្ជាក់ថា​ប្រទេស​ហុង​គ្រី​នឹង​គាំទ្រ​ទាំងស្រុង​ចំពោះ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់នូវ​ភាពយុត្តិធម៌​ដល់​ប្រទេស​កម្ពុជា​ហើយ​សង្ឃឹមថា​សហភាព​អឺរ៉ុប​នឹង​មិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA ពី​កម្ពុជា​ឡើយ ។ ហុង​គ្រី​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុ ជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រីហើយ​សង្ឃឹមថា​កម្ពុជា​នឹង​បញ្ជូន​និស្សិត​មក​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ដើម្បី​ក្រេប​យកចំណេះ​វិជ្ជា​ទៅធ្វើ​ការ អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​៕