ប្រធានសភា​នូ​វែ​ល​សេ​ឡង់ ជួយ​បំបៅ​ទឹកដោះគោ​កូនតូច​អំឡុង ពេល​ប្រជុំ​សភា​

345
ចែករម្លែក

​ខណៈ​ក្រុមតំណាងរាស្ត្រ​កំពុងតែ​ជជែក​ដេញដោល​យ៉ាង​ក្ដៅគគុក​អំពី​តម្លៃ​ប្រេង​ក្នុង​សភា​នូ​វែ​ល​សេ​ឡង់ នៅ​សប្ដាហ៍​នេះ ស្រាប់តែ​លោក ត្រេ​វើ ម៉ា​ឡា​ដ (Trevor Mallard) ដែលជា​ប្រធានសភា​បាន​ជួយ​កាន់​ដប​ទឹកដោះគោ​បំបៅកូន​តូច​ឈ្មោះ ទូ​តា​ណេ​កៃ (Tutanekai)​។​
​ ​
​យោងតាម​សារព័ត៌មាន​បានឱ្យដឹង​ថា​កូនប្រុស​អាយុ​ទើប​ប្រាំមួយ​សប្ដាហ៍​របស់​តំណាងរាស្ត្រ តា​ម៉ា​ទី ខូ​ហ្វី (Tamati Coffey) នេះ​បានកើត​ចេញពី​ម្ដាយ​ពពោះ​ជំនួស​កាលពី ខែ​មុននេះ​។ ដោយ​តំណាងរាស្ត្រ​រូបនោះ​រវល់​ជាប់មាត់ ប្រធានសភា​ក៏បាន​សុំ​កូនតូច នេះ​ពរ​អំឡុងពេល​ប្រជុំ​កាលពី​ថ្ងៃ​ពុធ ទី​២១ ខែសីហា​។​
​ ​
​លោក ត្រេ​វើ ម៉ា​ឡា​ដ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា “​ពេលខ្លះ​ខ្ញុំ​ក៏មាន ប្រយោជន៍​ដែរ​តើ​” ដោយ​លោក​បាន​បន្ថែមថា លោក​ព្យាយាម​ជួយ​មើលថែ​កូនតូច របស់​តំណាងរាស្ត្រ​តាម​ដែល​អាច​ធ្វើបាន​៕ ប្រែ​សម្រួលៈ​ខុម​