ប្រធានាធិបតី​កា​ហ្សាក់​ស្ថាន​ថ្មី​ស្បថ​ចូលកាន់​តំណែង បន្ទាប់​ពី​មេដឹកនាំ​ដុះ​ស្លែ លាលែង​ពី​តំណែង​

307
ចែករម្លែក
  • 12
    Shares

​មេដឹកនាំ​រដ្ឋសភា​កា​ហ្សាក់​ស្ថានបាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែ​មីនា​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​យូរ​ឆ្នាំ​លោក​Nursultan Nazarbayev​បាន​លាលែង​ពី​តំណែង​ភ្លាមៗ​។​

​លោក Nazarbayev ដែល​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​តាម​តាម​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​លោក​នឹង​លាលែង​ពី​តំណែង​ បន្ទាប់​ពី​កាន់អំណាច​ជិត​៣០ ឆ្នាំ ដោយ​ធ្វើឱ្យ លោក Kassym-Jomart Tokayev ក្លាយ​ជា​ប្រធានាធិបតី​ទី​២​នៅក្នុង​ប្រវត្តិសាស្ត្រ​ឯករាជ្យ​របស់​ប្រទេស​នេះ​។​

​ដោយ​ថ្លែង​នៅក្នុង​សុន្ទរកថា លោក Kassym-Jomart Tokayev បាន​ថ្លែង​សរសើរ លោក Nursultan Nazarbayev វ័យ​៧៨​ឆ្នាំ​ថា អ្នក​កែ​ទម្រង់​ដ៏​ល្អ​ដែល​ត្រូវបាន​រំពឹង​យ៉ាង​​ទូលំទូលាយ​ថា​នឹង​បន្ត​មាន​ឥទ្ធិពល​ក្នុងឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​និង​ជា​ប្រធាន​គណបក្ស​ដែល​កំពុងកាន់​អំណាច​នេះ​។​

​លោក Nursultan Nazarbayev បាន​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​កុម្មុយនីស្ត​កា​ហ្សាក់​ស្ថានក្នុង​ឆ្នាំ​១៩៨៩ នៅពេល​ដែល​ប្រទេស​នេះ​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត​​ហើយ​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ជា​លើក​ដំបូង​គឺ​ពីរ​បី​សប្តាហ៍​នៅ​មុនពេល​ការដួលរលំ​សូ​វៀត​ឆ្នាំ​១៩៩១ ដែល​បាន​ធ្វើឱ្យ​ប្រទេស​នេះ​មាន​ឯករាជ្យ​៕ ​ប្រែ​សម្រួល​៖​សុខា​

លោក​Nursultan Nazarbayev ប្រកាស​លាលែង​ពី​តំណែង បន្ទាប់​ពី​កាន់អំណាច​ជិត​៣០ ឆ្នាំ​