ប្រធានាធិបតី​កូរ៉េខាងត្បូង ៖ អាមេរិក​ស្វែងរក​ការយល់ព្រម​ជាមុន​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នៅមុន​ចាត់ការ​លើ​កូរ៉េខាងជើង

690

​លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា​ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ស្វែងរក​ការយល់ព្រម​ជាមុន​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅមុន​ពេលធ្វើការ​ជ្រើស​ជា​ចុងក្រោយ​ណាមួយ​ប្រឆាំង​កូរ៉េខាងជើង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​

​ការធ្វើ​អត្ថាធិប្បាយ​កាលពីពេល​ថ្មីៗ​នេះ​របស់លោក ដូ​ណា​ល់ ត្រាំ អំពី​ការប្រើប្រាស់​ជម្រើស​យោធា​ជា​ចុងក្រោយ ដែល​អាច​កើតឡើង​នោះ បានលើកឡើង​ក្នុង​ដំណោះស្រាយ​របស់លោក​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​លោក មូ​ន បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា ទោះ​យ៉ាងនេះ​ក្តី ពួកគេ​មិន​ទំនងជា​មានបំណង​ចាត់វិធានការ​យោធា​ទេ ។ លោក មូ​ន បាន​ជំរុញ​កូរ៉េខាងជើង កុំ​ធ្វើ​សកម្មភាព​បង្កហេតុ​បន្ថែមទៀត ដោយ​និយាយថា ខ្លួន​នឹង​ប្រឈមមុខ​ការដាក់ទណ្ឌកម្ម​ខ្លាំង​ឡើង​រហូតដល់​ប្រទេស​ក្រីក្រ​នេះ មិនអាច​ទប់ទល់​បាន បើសិន​ខ្លួន​បន្ត​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​៕ ដោយ៖ សុខា

​លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្វើ​សន្និសីទកាសែត នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា