ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​កិច្ច​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣

2828
ចែករម្លែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងព្យុងយ៉ាងប្រទេស​កូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨ខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលលើកទី៣របស់លោកជាមួយ លោក គីម ជុងអ៊ុន មេដឹក​នាំ​​កូរ៉េខាងជើង ខណៈដែល លោក ព្យាយាមធ្វើឱ្យមានការចរចាឡើងវិញររវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក អំពីការរំលាយចោលអាវុធនុយក្លេអ៊ែដែលបានជាប់គាំងមកនេះ ។

លោក មូន ជែអ៊ីន នឹងទៅកាន់ទីនោះសម្រាប់ទស្សនកិច្ចរយៈពេល៣ថ្ងៃ ។ ដំណើរទស្សនកិច្ចដ៏កម្រនេះកើតឡើង បន្ទាប់ពីទំនាក់ទំនងការទូតល្អឡើងវិញយ៉ាងចាប់រហ័សនៅឧបទ្វីបនេះ ដែលគេឃើញលោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ឱបគ្នាដោយភាតរភាពនិងស្នាមញញឹមយ៉ាងកក់ក្តៅនៅកិច្ចជំនួបលើកដំបូងរបស់ពួកគេកាលពីខែមេសា នៅតំបន់គ្មានយោធាដែលបែងចែកឧបទ្វីបនេះ។

សារព័ត៌មានកូរ៉េខាងជើងKCNA បាននិយាយថា ” ជំនួបកំពូលនេះនឹងផ្តល់ឱកាសដ៏សំខាន់មួយក្នុង ការពន្លឿនការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េដែលកំពុងបង្កើតប្រវត្តិសាស្រ្តថ្មី”។

លោក មូន ជែអ៊ីន ដែលបានជួប លោក គីម ជុ អ៊ុន ម្តងទៀត កាលពីខែឧសភាគឺជាអ្នកគាំទ្រនិងជំរុញឱ្យមានកិច្ចប្រជំនួបកំពូលប្រវត្តិសាស្ត្រនៅខែបន្ទាប់រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នៅប្រទេសសឹង្ហបុរី នៅពេលដែលលោក គីម ជុង អ៊ុន បានគាំទ្រការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕ដោយ៖សុខា/sn

លោក មូន ជែអ៊ីននិងភរិយាចាកចេញដំណើរទៅកាន់ក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃអង្គារ