ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្នើ​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បន្ថែមទៀត បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​

1182
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ ដែល​បាន​ស្រង់​ព័ត៌មាន​ពី​ការិយាល័យ​ប្រធានាធិបតី បាន​រាយការណ៍​ថា លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ កក្កដា បានស្នើ​ឱ្យមាន​ចំណាត់ការ​ប្រឆាំង​ខ្លាំង​ឡើង បន្ទាប់ពី​មានការ​បាញ់​សាកល្បង​មី​ស៊ី​ស​ឆ្លង​ទ្វីប​ចុងក្រោយ​បំផុត ដោយ​កូរ៉េខាងជើង ដោយ​ស្នើឱ្យ​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ចំនួន​៤​បន្ថែមទៀត ។

​សំណើ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ឆ្លង​ទ្វីប​កាលពី​ថ្ងៃ​សុក្រ​។​

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ចំនួន​២ កំពុង​ដាក់​ឱ្យធ្វើ​ប្រតិបត្តិការ​នៅ​ទីក្រុង​សឹង​ជូ នៅ​ចម្ងាយ ៣០០ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​សេ​អ៊ូ​ល ដោយមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ចំនួន​៤​ទៀត​ត្រូវ​បានដាក់​ដំឡើង​នៅ​មូលដ្ឋាន​កងទ័ព​អាមេរិក ដែល​ស្ថិតនៅ​ជិត​ទីក្រុង​សឹង​ជូ​។​

​ក្នុងពេល​ជាមួយគ្នានេះ កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ឆ្លង​ទ្វីប​កាលពី​ថ្ងៃ​សុក្រ ។ នេះ​បើ​យោងតាម​កងទ័ព​អាមេរិក​៕ ដោយ៖ សុខា

​លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង