ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ មេដឹកនាំ​កូរ៉េខាងជើង​ស្មោះត្រង់ ហើយ​ត្រូវតែ​ទទួលបាន​រង្វាន់​សម្រាប់​ការផ្លាស់ប្តូរ ទៅរក​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​

2933
ចែករម្លែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែ អ៊ីន បាននិយាយប្រាប់កាសែតបារាំងថា មេដឹកនាំកូរ៉េខាងជើង លោកគីម​​ ជុងអ៊ុន មានភក្ដីភាពនិងពិតប្រាកដក្នុងការបោះបង់អាវុធនុយក្លេអ៊ែរ ដោយបានបន្ថែមថា​សហគមន អន្តរជាតិចាំបាច់ត្រូវផ្តល់រង្វាន់ដល់លោក ចំពោះការផ្លាស់ប្លូរឆ្ពោះទៅរកការបោះបង់អាវុធនុយក្លេអ៊ែរនេះ។

លោក គីម​​ ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានសន្យានៅឯកិច្ចជំនួបកំពូលមួយនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាដើម្បីធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ប៉ុន្តែការសន្យានេះមិនមានការបញ្ជាក់ច្បាស់លាស់និងកិច្ចចចារខ្លីនោះ បានធ្វើឱ្យមានការរីកចំរើនតិចតួចចាប់តាំងពីពេលនោះមក ដោយកូរ៉េខាងជើងបដិសេធមិនប្រកាសអំពីអាវុធនុយក្លេអ៊ែរនិងទីតាំងអាវុធរបស់ខ្លួន ឬ យល់ព្រមបញ្ជាក់ច្បាស់អំពីពេលវេលានៃការរំសាយចោលអាវុធនេះនោះទេ ខណៈអាមេរិកនិងសម្ពន្ធមិត្តបន្តដាក់ទណ្ឌកម្ម។

លោក មូន ជែ អ៊ីន បាននិយាយប្រាប់កាសែតបារាំងLe Figaroនៅក្នុងបទសម្ភាសន៍មួយនៅមុនពេលធ្វើទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ទីក្រុងប៉ារីស ថា “ឆ្នាំនេះ ខ្ញុំបានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយលោកគីម​​ ជុងអ៊ុនអស់រយៈពេលជាច្រើនម៉ោង។ កិច្ចជំនួបទាំងនេះ បានធ្វើឱ្យខ្ញុំយល់ថា លោកគីមបានសំរេចចិត្តពិតប្រាកដក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់លោក” ។

លោក មូន ជែ អ៊ីន គ្រោងនឹងជួបជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទទី ១៥ខែតុលានេះ៕ដោយ៖សុខា/SN

លោក គីម​​ ជុងអ៊ុន និយាយទៅកាន់ លោក មូន ជែអ៊ីន ក្នុងអំឡុងស្ថិតនៅវិមានរដ្ឋ អំឡុងពេលទស្សននិច្ច នៅទីក្រុង Samjiyon ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២០ខែកញ្ញា