ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្នើ​ផ្លាស់ប្តូរ​តំបន់​គ្មាន​យោធា​ទៅ​ជា​តំបន់​សន្តិភាព​អន្តរជាតិ​

409
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ​អ៊ីន កាលពី​ថ្ងៃ​អង្គារ​ទី​២៤​កញ្ញា​បានស្នើ​ផ្លាស់ប្តូរ​តំបន់​គ្មាន​យោធា (DMZ) រវាង​កូរ៉េ​ទាំង​២​ទៅជា​តំបន់​សន្តិភាព​អន្តរជាតិ​។​

​លោក មូន ជែ​អ៊ីន បាន​និយាយ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ” ថ្ងៃនេះ … ខ្ញុំ​សូម​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​និង​ប្រទេស​ជា​សមាជិក​ទាំងអស់​អំពី​គំនិត​នៃ​ការ​​ផ្លាស់ប្តូរ​តំបន់​DMZ ដែល​ជា​តំបន់​បែងចែក​ឧបទ្វីប​កូរ៉េ​នេះ ទៅជា​តំបន់​សន្តិភាព​អន្តរជាតិ​”​។​

​លោក​បាន​និយាយថា តំបន់​DMZ​នេះ គឺជា​តំបន់​បៃតង​ដ៏​ធំ​ដែល​លាតសន្ធឹង​២៥០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទៅ​ខាង​លិច​និង​៤ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង​។ ព្រំប្រទល់​របស់​វា​បាន​បញ្ជាក់​អំពី​សោកនាដកម្ម​មួយ​ដែល​បាន​កើតឡើង​ដោយ​ការប្រឈមមុខ​យោធា​រយៈពេល ៧០​ឆ្នាំ​។ ប៉ុន្តែ វា​បាន​ក្លាយជា​តំបន់​ធម្មជាតិ​ដ៏​ល្អ​និង​ថ្មី​មួយ​។

​វា​ក៏​បាន​ក្លាយជា​កន្លែង​និមិត្តរូប​ដែល​ត្រូវបាន​ចងចាំ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​រួម​បញ្ចូល​ទាំង​សោកនាដកម្ម​នៃ​ការបែងចែក​ដែល​ជា​តំបន់​សន្តិសុខ​រួម ដោយ​មាន​ប៉ុស្តិ៍​យាម​​ការពារ​និង​របងលួស​បន្លា​ក៏ ហើយក៏​មាន​ការចង់បាន​សន្តិភាព​ផងដែរ​” ។​

​លោក​បាន​និយាយថា ” តំបន់ DMZ​នេះ​គឺ​ជាបេ​តិកភ័​ណ្ឌ​រួម​របស់​មនុស្សជាតិ​ហើយ​តម្លៃ​របស់​វា​ត្រូវតែ​ចែករំលែក​ដល់​ពិភពលោក​ទាំងមូល​។ នៅពេល​សន្តិភាព​ត្រូវបាន បង្កើត​​ឡើង​រវាង​កូរ៉េ​ទាំង​២ ខ្ញុំ​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ចុះបញ្ជី​តំបន់​DMZ​នេះ ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​UNESCO”៕​ដោយ​៖​សុខា​/sn

លោក មូន ជែ​អ៊ីន ថ្លៃ​ង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​អំពី​សំណើ​នេះ កាលពី​ថ្ងៃ​អង្គារ​