ប្រធានាធិបតី​កូរ៉េ​ខាងត្បូង កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

516
ចែករម្លែក
  • 605
    Shares
ប្រធានាធិបតី​កូរ៉េ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​(រូបថតហ្រេ្វសញូវ)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in)​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​ភរិយា​បាន​អញ្ជើញ​មកដល់ព្រះរាជាណាចក្រ​កម្ពុ​ជាកា​លពីរសៀល​ថ្ងៃទី​១៤​ខែមីនា​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​។​ដោយឡែក​នៅ​ម៉ោងជាង ៩​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​ លោក​ប្រធានាធិបតី បាន​អញ្ជើញ​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ​នៅក្នុង​ព្រះបរមរាជវាំង ​ដែលជា​ទី​ប្រារព្ធ​ពិធី​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ​។​

​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​របស់លោក មូ​ន ចេ​អ៊ី​ន មានរយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ។​តាម​កម្មវិធី​ នៅ​ព្រឹក​នេះ​បន្ទាប់ពី​ចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា គឺ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូងនឹង​អញ្ជើញ​បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្ យ​ហើយ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ និង​មាន​ជំនួប​ទ្វេភាគី​ជាមួយសម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​

ប្រធានាធិបតី​កូរ៉េ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

​ដោយឡែក​កាលពី​ល្ងាច​ថ្ងៃទី​១៥ ​ខែមីនា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ​បាន​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ព្រមទាំង​លោកជំទាវ​ដែល​ទើបនឹង​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​។​សម្តេច​ទាំង​ទ្វេ​ក៏បាន​រៀបចំ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាចជូន​លោក​ប្រធានាធិបតី និង​លោកជំទាវ ជា​លក្ខណៈ​គ្រួសារ​នៅ​សណ្ឋាគារ ឌឹ ហ្ក្រេ​ត ដុក ​(The Great Duke ) រាជធានី​ភ្នំពេញ ។​

​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​មូ​ន ចេ​អ៊ី​ន ​និង​លោកជំទាវ បានធ្វើ​ឡើង​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​មរ​ម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕សរន/Ha