ប្រធានាធិបតី​ក្រូ​អាស៊ី​សិច​ស៊ី​ដល់​ថ្នាក់​ហ្នឹង​មែន​ក៏​អី​?

1906
ចែករម្លែក
  • 48
    Shares

​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ក្តៅខ្លួន​ជាង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​?

​ចុះ​រូបភាព​អ្នកគាំទ្រ​បាល់ទាត់​ដ៏​ស្រស់ស្អាត​ម្នាក់​នៅក្នុង​ឈុត​ប៊ី​គី​នី​នៅឯ​ឆ្នេរ​មួយ ជាមួយនឹង​ចំណងជើង​ថា នាង​ជា “​ប្រធានាធិបតី​ក្រូ​អាស៊ី​” វិញ ក្តៅ​សាច់​ដែរឬទេ​ប៉ុន​ហ្នឹង​?

​មុន​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​ប្រឈមមុខ​នឹង​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា​កន្លងទៅ រូបថត​សិច​ស៊ី​របស់​ប្រធានាធិបតី​រូបនេះ​បានធ្វើឱ្យ​កក្រើក​ពេញ​អ៊ី​ន​ធឺ​ណេ​ត​មិនទាន់​បាត់​នៅឡើយ​ទេ​។​

​រូបភាព​និង​វីដេអូ​របស់​ប្រធានាធិបតី កូ​លីន​ដា ហ្គ្រា​បា គី​តា​រ៉ូ​វិក អាយុ ៥០ ឆ្នាំ​ចាប់ផ្តើម​ល្បីល្បាញ នៅពេល​លោកស្រី​បាន​ចូលក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ដើម្បី​ឱប​កីឡាករ ក្នុងនោះ​កីឡាករ​ខ្លះ គឺ ដោះអាវ​រលីង​តែម្តង​។​

​ប៉ុន្តែ​រូបភាព​ដែល​ស្ទើរតែ​ធ្វើឱ្យ​ផ្ទុះ​អ៊ី​ន​ធឺ​ណេ​ត គឺ​រូបភាព​មួយ​ដែលមាន​ចំណងជើង​ថា “​កូ​លីន​ដា​ក្នុង​ឈុត​ប៊ី​គី​នី​នៅឯ​ឆ្នេរសមុទ្រ​!”​។​

​ទោះយ៉ាងណា ថ្មីៗ​នេះ​ទើបតែ​ដឹង​ការពិត​ថា រូបថត​និង​វីដេអូ​សិច​ស៊ី​នោះ មិនមែនជា​ប្រធានាធិបតី​ក្រូ​អាស៊ី​ទេ តែ​ជា​តារា​បង្ហាញ​ម៉ូត​អាមេរិក ឈ្មោះ កូ​កូ អូ​ស្ទី​ន តែប៉ុណ្ណោះ ដោយ​អ្នក​ទាំង​២​គ្រាន់តែ​មានមុខមាត់​ស្រដៀង​គ្នា​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

ថ្មីៗ​នេះ​ទើបតែ​ដឹង​ការពិត​ថា រូបថត​និង​វីដេអូ​សិច​ស៊ី​នោះ មិនមែនជា​ប្រធានាធិបតី​ក្រូ​អាស៊ី​ទេ តែ​ជា​តារា​បង្ហាញ​ម៉ូត​អាមេរិក ឈ្មោះ កូ​កូ អូ​ស្ទី​ន តែប៉ុណ្ណោះ ដោយ​អ្នក​ទាំង​២​គ្រាន់តែ​មានមុខមាត់​ស្រដៀង​គ្នា​ប៉ុណ្ណោះ