ប្រធានាធិបតី​ចិន​បញ្ជាក់​ជា​ថ្មី​អំពី​ការគាំទ្រ​មេដឹកនាំ​ហុងកុង​នៅ​កិច្ចប្រជុំ​នៅ​ក្រុង​សៀ​ហៃ​

286
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ខែវិច្ឆិកា បាន​ប្រាប់ លោកស្រី ការី ឡា​ម​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​នេះ​ថា រដ្ឋាភិបាល​កណ្តាល​មាន​ទំនុកចិត្ត​ខ្ពស់​​ចំពោះ​លោក​ស្រី​និង​ទទួលស្គាល់​ការងារ​របស់​លោកស្រី​និង​ក្រុម​របស់​លោកស្រី​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ស៊ីន​ហួរ​។​

​លោក ស៊ី ជីន​ពីង បាន​ប្រាប់​លោក​ស្រី ការី ឡា​ម នៅ​ទីក្រុង​សៀង​ហៃ ជា​ទី​ដែល​លោកស្រី​ចូលរួម​ការតាំងពិព័រណ៍​ទំនិញ​នាំចូល​អន្តរជាតិ​ចិន ថា ” បញ្ឈប់​អំពើហិង្សា​​និង​ភាពវឹកវ​រហើយ​បន្ត​ស្តារ​សណ្តាប់ធ្នាប់​ឡើង​វិញ​គឺជា​អាទិភាព​កំពូល​សម្រាប់​ក្រុង​ហុងកុង​។​

​មនុស្ស​រាប់រយ​ពាន់​នាក់​ធ្វើ​ការតវ៉ា​តាម​ដងផ្លូវ​នានា​នៅ​ក្រុង​ហុងកុង​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មិថុនា​ដោយ​ពេល​ខ្លះ ការតវ៉ា​ប្រែជា​ហិង្សា​។​

​ក្រុមអ្នកតវ៉ា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​មើលឃើញ​ថា​ចិន​បាន​ជ្រៀតជ្រែក​លើ​សិទ្ធិ​សេរីភាព​ដែល​បាន​សន្យា​នៅពេលដែល​​អតីត​ទឹកដី​អាណានិគម​អង់គ្លេស​នេះ​ត្រូវបាន​ប្រគល់​ទៅឱ្យ​ចិន​គ្រប់គ្រង​វិញ​កាលពី​ឆ្នាំ​១៩៩៧ ។​

​ចិន​បដិសេធ​ថា​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ហើយ​បាន​ស្តីបន្ទោស​ក្រុម​ប្រទេស​លោកខាងលិច​ថា​បង្កបញ្ហា​។​

​សារព័ត៌មាន​ស៊ីន​ហួរ​របស់​រដ្ឋ​ចិន​នេះ បាន​រាយការណ៍​ថា​ថា​ប្រធានាធិបតី​ចិន​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​​និង​ធ្វើឱ្យ​មាន​គំនិត​ល្អប្រសើរ​ឡើង​នៅក្នុង​សង្គម​។​

​ចិន​បាន​និយាយ​ជា​ច្រើន​លើក​មក​ហើយ​ថា​ខ្លួន​គាំទ្រ លោកស្រី ការី ឡា​ម​និង​រដ្ឋាភិបាល​របស់​លោក​ស្រី​៕​ដោយ​៖​សុខា​/sn

​​លោក ស៊ី ជីន​ពីង បាន​ជួប​ជាមួយ លោកស្រី ការី ឡា​ម នៅ​ទី​ក្រុសៀ​ហៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ខែ​វិច្ឆិកា​នេះ​