ប្រធានាធិបតី​ចិន​ប្រាប់​យោធា​អោយ​ត្រៀមប្រយុទ្ធ ,​ប្រធានាធិបតី​តៃវ៉ាន់​សុំអោយ​អន្តរជាតិ​ជួយ​

715
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ដែល​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​យោធា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ទី​៤​មករា​ថា​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​​បង្កើត​យុទ្ធសាស្ត្រ​សំរាប់​យុគសម័យ​ថ្មី​និង​ត្រៀម​ធ្វើសង្គ្រាម​។​

​លោក​ស៊ី​បាន​ប្រាប់​អង្គប្រជុំ​នៃ​មេទ័ព​កំពូលៗ​កាលពី​ថ្ងៃ​សុក្រ​ថា​កងកម្លាំងប្រដាប់អាវុធ​ចិន​ត្រូវតែ​ពង្រឹងស្មារតី​នៃ​ភាព​បន្ទាន់​និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ដើម្បី​ត្រៀម​ប្រ​​យុទ្ធ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា លោក​ស៊ី​បាន​ប្រាប់​អង្គប្រជុំ​នៃ​អាជ្ញាធរ​យោធា​ជាន់ខ្ពស់​ថា ចិន​ប្រឈម​ហានិភ័យ​និង​ការ​ប្រឈម​កាន់តែខ្លាំង​ឡើង​ហើយ​​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ធ្វើ​ការធានា​សន្តិសុខ​និង​តំរូវការ​អភិវឌ្ឍន៍រ​បស់​ប្រទេស​។​

​ការ​ក្រើនរំលឹក​អំពី​ការត្រៀម​កម្លាំងប្រដាប់អាវុធ​នេះ​បានកើត​ឡើង​តែ​ពីរ​ថ្ងៃ​ក្រោយពី​លោក​ស៊ី​បាន​ព្រមាន​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ថា ចិន​នៅតែ​រក្សា​សិទ្ធិ​ប្រើ​កម្លាំង​ដើម្បី​នាំ​​តៃវ៉ាន់​មក​ធ្វើការ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​ឡើងវិញ​និង​រារាំង​ឯករាជ្យភាព​របស់​កោះ​សេរីនិយម​នេះ​។​

​ប្រឈម​នឹង​ការ​គំរាម​និង​ការត្រៀម​កម្លាំង​ទ័ព​របស់​ចិន​បែបនេះ ប្រធានាធិបតី​ក៉ោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍​ទី​៥​មករា បាន​អំពាវនាវ​អោយមាន​ការគាំទ្រ​អន្តរជាតិ​ដើម្បី​ការពារ​​លទ្ធិប្រជាធិបតេយ្យ​រប​ស់កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ​និង​វី​ធី​នៃការរស់នៅឬផ្លូវដែលត្រូវដើរ​របស់ខ្លួន​។​

​លោកស្រី​ប្រធានាធិបតី ត្សា​យ អ៊ិន​វេន បាន​និយាយថា​« យើង​សង្ឃឹម​សហគមន៍​អន្តរជាតិ​ចាត់ទុក​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​និង​បង្ហាញ​សម្លេងគាំទ្រ​និង​ជួយ​យើង​»​។​

​តៃវ៉ាន់​ជា​បញ្ហា​រសើប​បំផុត​មួយ​របស់​ចិន​និង​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុកជា​ទឹកដី​ពិសិដ្ឋ​របស់ខ្លួន​។​លោក​ស៊ី​បាន​បង្កើន​សម្ពាធ​លើ​កោះ​សេរី​មួយ​នេះ​ចាប់​
​តាំងពី​លោកស្រី​ត្សា​យ​ដែល​និយម​ឯករាជ្យភាព​ឡើង​ធ្វើជា​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​។​ចិន​ត្រូវបាន​ជំ​រុញអោយ​បង្កើន​កម្លាំងយោធា​ចំពេល​មាន​ជម្លោះទឹកដី​នៅ​​សមុទ្រ​ចិន​ខាងត្បូង​និង​បញ្ហា​កោះ​តៃវ៉ាន់​។​

​ស៊ី ជីន​ពីង បាន​បញ្ជាក់ថា «​ចិន​ត្រូវតែ​ហើយនឹង​ត្រូវតែ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​» តែ​ត្សា​យ​តប​វិញ​ថា តៃវ៉ាន់​មិន​ទទួលយក​ស្ទីល​គ្រប់គ្រង​« ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​របស់​
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​។​លោកស្រី​ត្សា​យ កាលពី​ថ្ងៃ​៥​មករា​ក៏បាន​អំពាវនាវ​អោយ​ចិន​«​មានការ​យល់ដឹង​ត្រឹមត្រូវ​មួយ​»​អំពី​អ្វីដែល​តៃវ៉ាន់​គិត​និង​បាន​និយាយថា​អំពើ​
​ដូច​ជាការ​គំរាម​បំភិតបំភ័យ​នយោបាយ​មិនបាន​ជួយ​ដល់​ទំនាក់ទំនង​កាត់​ច្រក​សមុទ្រ​ទេ​៕ដោយ:វាសនា

សម្តី​របស់​ស៊ី​អំពី​តៃវ៉ាន់​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី​ត្រាំ​របស់​អាមេរិក​ចុះហត្ថលេខា​លើ​ច្បាប់​មួយ ដែល​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​ការធានា​របស់​
​អាមេរិក​ក្នុងការ​ការពារ​សន្តិសុខ​ជូន​តៃវ៉ាន់​