ប្រធានាធិបតី​ចិន​ប្រា​ប់ដូ​ណា​ល់ ត្រាំ ឱ្យ​ចៀសវាង​សម្តី​ដែល​បង្កើន​ភាព​តានតឹង​នៅ​កូរ៉េខាងជើង​

103

​ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង​បាន​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅក្នុង​តេ​តាម​ទូរស័ព្ទ​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១២ សីហា ចៀសវាង “​ពាក្យសម្ដី​និង​ទង្វើ​” ដែល​នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​តឹងតែង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ទូរទស្សន៍ CCTV បាន​និយាយថា លោក​ស៊ី​ក៏បាន​អំពាវនាវ​ផងដែរ​ដល់ “​ភាគី​ពាក់ព័ន្ធ​ឱ្យ​រក្សា​ភាព​អត់ធ្មត់​” និង “​តស៊ូ​ក្នុងទិសដៅ​ទូទៅ​នៃ​ការសន្ទនា ការចរចា និង​ការដោះស្រាយ​នយោបាយ​” ។​

​លោក​ត្រាំ​បានចេញ​ការគំរាមកំហែង​ថ្មី​មួយ​ដល់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​ដោយ​និយាយថា​យោធា​អាមេរិក​ត្រូវបាន​ត្រៀមខ្លួន​ប្រយុទ្ធ​រួចរាល់ ខណៈដែល​ក្រុង​ព្យុងយ៉ាង​បាន​ចោទប្រកាន់​លោក​ត្រាំ​ថា​រុញ​ឧបទ្វីប​កូរ៉េ​ទៅកាន់​មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ និង​មហាអំណាច​ពិភពលោក​នានា​ប្រុង​ជើងការ​។​

CCTV បាន​និយាយ​នៅក្នុង​របាយការណ៍​សង្ខេប​មួយ​ថា​លោក​ស៊ី​បាន​ប្រា​ប់លោក​ត្រាំ​ថា​វា​ស្ថិតនៅក្នុង​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ចិន​និង​អាមេរិក​ដើម្បី​សម្រេច​ឱ្យមាន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​និង​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទីនោះ​។​

​របាយការណ៍​នេះ​បាន​បកស្រាយ​ខ្លី​ពីស​ម្តី​របស់លោក​ស៊ី​យ៉ាង​ដូច្នេះ “​ភាគី​ពាក់ព័ន្ធ​ដែលមាន​វត្តមាន​ត្រូវតែ​រក្សា​ការអត់ធ្មត់​ខ្ពស់ និង​ចៀសវាង​ពាក្យសម្តី​និង​សកម្មភាព​ដែល​ធ្វើឱ្យ​ភាព​តានតឹង​កាន់តែ​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ​”​។​

​ការដោះស្រាយ​ជម្លោះ​នុយក្លេអ៊ែរ​ទីបំផុត​ត្រូវតែ​ធ្វើតាម​រយៈ​ការចរចា​នយោបាយ ហើយ​ចិន​មាន​ឆន្ទៈ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឈរលើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​ដើម្បី​ជំរុញឱ្យមាន​ដំណោះស្រាយ​សមរម្យ​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​និយាយថា លោក​ត្រាំ បាន​ប្រា​ប់លោក​ស៊ីថា​លោក​យល់​យ៉ាងច្បាស់​ពី​តួនាទី​ដែល​ចិន​កំពុង​លេង អំពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕ ដោយ៖ កញ្ញាដាលីស

លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង