ប្រធានាធិបតី​ចិន ត្រួត​មើល​ការបង្ហាញ​ទ័ពជើងទឹក​​ធំ​បំផុតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

1279
ចែករម្លែក

​ប្រធានាធិបតី ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មេសា​បាន​ធ្វើ​ជា​អធិបតី​នៃ​ការបង្ហាញទ័ពជើងទឹក​ចិន​ទ្រង់ទ្រាយ​ធំ​បំផុត ដែល​ជា​ការ​សម្ញែង​កម្លាំង​ចុង​ក្រោយ​មួយ​នៅ​​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​ទូរទស្សន៍​រដ្ឋ​ចិន​CCTV បានបង្ហាញ​រូបលោក​ស៊ី​នៅលើ​នាវា​ពិឃាត​Changsha​មុន​ចេញដំណើរ​ទៅកាន់​ទីតាំង​មិន​ជាក់លាក់​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បាន​​មើល​ក្បួន​នាវា​ដែល​ចូលរួម​ដោយ​ទាហានជើងទឹក​ជាង​១០.០០០​នាក់ យន្តហោះ​ប្រយុទ្ធ​៧៦ នាវាចម្បាំង​និង​នាវា​មុជទឹក​៤៨​គ្រឿង​។​

​លោក​ស៊ី បាន​ប្រាប់​ពលទាហាន​ទាំងនោះ​ថា ចិន​ត្រូវការ​កងកម្លាំង​ជើង​ទឹក​ខ្នាត​ពិភពលោក​មួយ ហើយក៏​មិន​មាន​ការជំរុញ​បង្កើន​ទំហំ​និង​សមត្ថភាព​ដូច​បច្ចុប្បន្ន​នេះ​ទេ​​។​លោក​បាន​អំពាវនាវ​ដល់​ពួកគេ​អោយ​លះបង់​ភាពស្មោះត្រង់​របស់​គេ​ចំពោះ​បក្ស និង​បន្ទាប់មក​លោក​ទស្សនា​ពួក​យន្តហោះ J-15 ចេញដំណើរ​ពី​នាវា​ផ្ទុក​យន្តហោះ Liaoning​។​

​លោក​ថា កងទ័ព​ប្រជាជន​ចិន គួរ​ធ្វើការ​អភិវឌ្ឍន៍​កងកម្លាំង​ទ័ពជើងទឹ​ក​របស់​ខ្លួន បង្កើន​ប្រព័ន្ធ​ប្រយុទ្ធ​ក្នុង​សមុទ្រ​ទំនើប​និង​ពង្រឹង​សមត្ថភាព​ក្នុង​បេសកកម្ម​យោធា​ចំរុះ​។​

​នៅ​ថ្ងៃ​១២​មេសា​នេះ​ដែរ ចិន​បាន​ប្រកាសថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃ​១៨​មេសា​។​

​ជុំវិញ​ដំណើរ​វិវត្តន៍​នេះ ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យោធា​របស់​ខ្លួន​អាច​គ្រប់គ្រង​សភាពការណ៍​និង​ធានា​សុវត្ថិភាព​តៃវ៉ាន់​។​

​ការ​ត្រួតពល​ទ័ពជើងទឹក​នេះ​កើតឡើង​ខណៈដែល​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt​របស់​អាមេរិក​បាន​ធ្វើ​អ្វី​ដែល​យោធា​អាមេរិក​ហៅថា ការហ្វឹកហាត់​តាម​ធម្មតា​នៅក្នុង​សមុទ្រ​ចិន​មាន​ជម្លោះ​កាលពី​ថ្ងៃ​អង្គារ​៕​ដោយ​៖​វាសនា​