ប្រធានាធិបតី​ចិន ថា តំបន់​ឈូង​សមុទ្រ​កំពុងស្ថិត​ត្រង់​ផ្លូវបំបែក​រវាង​សង្គ្រាម​និង​សន្តិភាព​

462
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា​ថា តំបន់​ឈូង​សមុទ្រ​ឥឡូវ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​រសើប​ណាស់ និង​កំពុង​ឈរ​នៅ​ត្រង់​​ផ្លូវបំបែក​រវាង​សង្គ្រាម​និង​សន្តិភាព​។​

​លោក​ស៊ី បានលើកឡើង​ដូច្នេះ ក្នុងពេល​លោក​ជួប​អគ្គលេខា​អង្គការសហប្រជាជាតិ អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស នៅ​មុន​ជំនួប​កំពូល​G20​នៅ​ទីក្រុង​អូ​សា​កា របស់​ជប៉ុន​។​

​ដោយ​កត់សំគាល់​អំពី​កំណើន​ភាពស្មុគស្មាញ​និង​ចលាចល​នៅ​ក្នុង​សភាពការណ៍​អន្តរជាតិ លោក​ស៊ី​បាន​និយាយថា តំបន់​ឈូង​សមុទ្រ​កំពុង​ស្ថិតក្នុង​ស្ថានភាព​សំខាន់​ជា​ពិសេស​​មួ​យ​និង​កំពុង​ឈរ​នៅត្រង់​ផ្លូវបំបែក​រវាង​សង្គ្រាម​និង​សន្តិភាព​។​

​ដោយ​បញ្ជាក់​ថា ចិន​តែងតែ​ឈរ​នៅ​ខាង​សន្តិភាព​ហើយ​ប្រឆាំង​សង្គ្រាម លោក​ស៊ី​បាន​បាន​អំពាវនាវ​អោយ​ភាគី​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​អត់ធ្មត់ ជំរុញ​ការចរចា​និង​ប្រឹ​​ក្សាយោបល់ ហើយ​រួម​គ្នា​រក្សា​សន្តិភាព​និង​ស្ថេរភាព​តំបន់​។​

​លោក​បាន​បន្ថែមថា ចិន​តែងតែ​ប្រកាន់​ពហុភាគី​និយម និង​គាំទ្រ​អង្គការសហប្រជាជាតិ​នៅក្នុង​ការ​ដើរតួ​សកម្ម​មួយ​នៅក្នុង​កិច្ចការ​អន្តរជាតិ​។​ភាគី​ចិន​វាយ​តំលៃ​ខ្ពស់​ច្ច​ខិតខំ​​របស់​អគ្គលេខា​អង្គការសហប្រជាជាតិ​ដើម្បី​ជំរុញ​កិច្ចសហការ​អន្តរជាតិ​នៅក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ហើយក៏​មាន​បំណង​ជំរុញ​អោយ​មាន​លទ្ធផល​វិជ្ជមាន​​នៃ​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាតិ​UN Climate Action Summit​។​

​ចំណែក​លោក​ហ្គូ​ទែ​រ៉េស បាន​និយាយថា សភាពការណ៍​អន្តរជាតិ​ឥឡូវ​ស្ថិត​ក្នុង​ពេល​ដ៏​សំខាន់​មួយ នៅពេល​ភាព​តានតឹង​កើនឡើង​ខាង​ពាណិជ្ជកម្ម​និង​តំបន់​ឈូង​សមុទ្រ និង​​ពិភពលោក​ប្រឈម​ចេតនា​មិន​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ពហុភាគី​និយម និង​ការដើរតាម​ច្បាប់ទម្លាប់​។​លោក​បាន​សរសើរ​ចិន​ចំពោះ​ការចូលរួម​ជំរុញ​ដំណោះស្រាយ​នយោបាយ​នៅ​​ឧបទ្វីប​កូរ៉េ ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​និង​ជំរុញ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក ហ្គូ​ទែ​រ៉េស បាន​និយាយថា គំរោង​ខ្សែក្រវាត់​និង​ផ្លូវ របស់​ចិន មាន​សារសំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ជា​សកលលោក ជា​ពិស​ស​ការអភិវឌ្ឍ​នៅ​អាហ្វ្រិក​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ជួប​អគ្គលេខា​អង្គការសហប្រជាជាតិ នៅ​ក្រុង​អូ​សា​កា មុន​ជំនួប​កំពូល​G20