ប្រធានាធិបតី​ចិន ទៅ​ដល់​ក្រុង​វូ​ហាន នៅពេល​ចិន​ជិត​បង្ក្រាប​វីរុស​បាន​ទាំងស្រុង​

241
ចែករម្លែក

​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីន​ភីង​ កាលពី​ថ្ងៃ​អង្គារ​ទី​១០​មីនា​ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វូ​ហាន ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ក្លាហាន​របស់លោក​ទៅកាន់​ស្នូល​នៃ​​ការផ្ទុះ​ជំងឺ​«​កូវី​ដ​-១៩ »​ចាប់តាំងពី​ពេល​វា​បាន​ផ្ទុះឡើង​ដំបូង​កាលពីដើម​ខែ​មករា​។​

​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​មុន​របស់​ស៊ី កើត​ឡើង​នៅ​ពេល​ប្រទេស​ចិន​ជួប​ការធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ថេរ​ជាប់ៗ​គ្នា និង​មិន​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​នេះ​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី​ដល់​ថ្ងៃទី​៣ ដែល​ជា​សញ្ញា​បង្ហាញ​ថាចិន​កំពុង​ទទួល​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​វីរុស​ឆ្លង​នេះ និង​ការឆ្លង​ក្នុងចំណោម​ប្រជាជន​ក្នុង​​ស្រុក​ចិន​នឹង​លែងមាន​ក្នុងពេល​ឆាប់ៗ​។​

​ស៊ី​អះអាងថា ការឆ្លង​រាលដាល​វីរុស​ត្រូវ​បាន​ទប់ស្កាត់​ជា​មូលដ្ឋាន​នៅក្នុង​ខេត្ត​ហ៊ូប៉ី​និង​ក្រុង​វូ​ហាន​

​មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​ចិន​រូបនេះ​បាន​ទៅ​ដល់​ក្រុង​វូ​ហាន​តាម​យន្តហោះ​មួយ​ដើម្បី​«​ត្រួតពិនិត្យ​ការទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺឆ្លង​»​នៅក្នុង​តំបន់ នេះ​បើ​តាម​​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​។​

​បើ​តាម​ស៊ីន​ហួរ លោក​បាន​ជួប​ក្រុម​បុគ្គលិក​ពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ជួរមុខ មន្ត្រី​យោធា កម្មករ​សហគមន៍ ប៉ូលិស អ្នក​ជំងឺនិង​អ្នកស្រុក​។​

​ជុំវិញ​ការរីកចម្រើន​នៃ​ការប្រយុទ្ធ​ប្រឆាំង​របស់​ចិន​នេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ​ក៏បាន​និយាយថា ក្នុងចំណោម​អ្នក​ឆ្លង​ជាង​៨០.០០០​នាក់​នៅ​ចិន ជាង​៧០​ភាគរយ​ហើយ​ត្រូវបាន​ព្យាបាល​ជា​និង​ចេញ​ពី​មន្ទីរពេទ្យ​។​ចិន​មាន​អ្នក​ឆ្លង​ច្រើន​ជា​ងគេ តែ​ពេល​នេះ​ចិន​កំពុង​គ្រប់គ្រង​ជំងឺឆ្លង​នេះ​បាន​។​

​លោក​បាន​អំពាវនាវ​ប្រទេស​ដទៃ​ទៀត​ដែល​កំពុង​ផ្ទុះ​ជំងឺ​នេះ ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ពិស្តារ​និង​ដាច់ស្រេច​ដើម្បី​គ្រប់គ្រង​វា​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​និយាយថា​ ​មនុស្ស​ជាង​៨០.០០០​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ចិន ​តែ​ជាង​៧០​ភាគរយ​បាន​ជា​ចេញ​ពី​មន្ទីរពេទ្យ​។​ការផ្ទុះ​ជំងឺឆ្លង​នេះ​នៅលើ​ពិភពលោក​នៅ​មាន​ឱកាស​បង្ក្រាប​វា​បាន​នៅឡើយ​ទេ