ប្រធានាធិបតី​ចិន ប្រាប់​សម​ភាគី​ម៉ា​ល់​ឌី​វ​ថ្មី​ថា លោក​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

2927
ចែករម្លែក

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានអបអរសាទរទៅកាន់ លោក អ៊ីប្រាហ៊ីម មហាម៉េដ សូលី(Ibrahim Mohamed Solih) ប្រធានាធិបតីថ្មីទើបជាប់ឆ្នោតនៃប្រទេសម៉ាល់ឌីវ ដែលជាមេដឹកនាំគណបក្សប្រឆាំងដែលបានប្តេជ្ញាថានឹងពិនិត្យមើលគម្រោងទាំងឡាយរបស់ចិនឡើងវិញ។ ចិននិងឥណ្ឌាកំពុងប្រជែងគ្នាដោយប្រើឥទ្ធិពលរៀងៗខ្លួននៅប្រទេសម៉ាល់ឌីវ ដែលស្ថិតនៅមហាសមុទ្រឥណ្ឌានេះ។

ក្រុមប្រឆាំងម៉ាល់ឌីវ បាននិយាយនៅមុនពេលបោះឆ្នោតថា ខ្លួននឹងពិនិត្យមើលឡើងវិញនូវការវិនិយោគទាំងឡាយរបស់ចិននៅក្នុងអ្វីដែលហៅថា” គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ពន្ធ គឺ ខែ្សក្រវ៉ាត់មួយ ផ្លូវមួយ”ដោយសារមានការព្រួយបារម្ភអំពីលក្ខខណ្ឌទាំងឡាយ ខណៈដែលក្រុមអ្នកជំនាញបានព្រមានថាប្រទេសម៉ាល់ឌីវនេះ អាចងាយនឹងធ្លាក់ចូលទៅក្នុង “អន្ទាក់បំណុល” ។

សារព័ត៌មានស៊ីនហួបាននិយាយកាលពីថ្ងៃអាទិត្យថា លោក ស៊ី ជីនពីង បានប្រាប់ លោក អ៊ីប្រាហ៊ីម មហាម៉េដ សូលី ថា” ចិននិងម៉ាល់ឌីវ មានចំណងទាក់ទងមិត្តភាពជាយូរមកហើយ។ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយម៉ាល់ឌីវដើម្បីបន្តពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញនៃប្រទេសទាំង២”៕ដោយ៖សុខា/SN

លោក អ៊ីប្រាហ៊ីម មហាម៉េដ សូលីប្រធានាធិបតីថ្មីទើបជាប់ឆ្នោតនៃប្រទេសម៉ាល់ឌីវ