ប្រធានាធិបតី​ចិន អំពាវនាវ​G20​អោយ​ដឹកនាំ​សេដ្ឋកិច្ចពិភពលោក​ដោយ​ការទទួលខុសត្រូវ​

1754
ចែករម្លែក

ក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រទី៣០វិច្ឆិកាក្រោមចំណងជើងថា«សម្លឹងហួសជើងមេឃនិងដឹកនាំសេដ្ឋកិច្ចពិភពលោកទៅកាន់ទិសដៅត្រឹមត្រូវ» ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានអំពាវនាវមេដឹកនាំនៃក្រុមមានសេដ្ឋកិច្ចជឿនលឿនទាំងម្ភៃក្នុងលោក(G20)ប្រកាន់ខ្ជាប់នូវការបើកចំហ ភាពជាដៃគូ នវានុវត្តន៍និងចម្រុះភាព ហើយដឹកនាំសេដ្ឋកិច្ចពិភពលោកដោយការទទួលខុសត្រូវ។

លោកបានថ្លែងដូច្នេះនៅសម័យប្រជុំដំបូងនៃជំនួបកំពូលG20លើកទី១៣នៅក្រុងប៊ុយណូហ្សែរក្រោមប្រធានបទ«ស្ថាបនាកុងសង់ស៊ីសសំរាប់ការអភិវឌ្ឍន៍ដោយចីរភាពនិងត្រឹមត្រូវ»។លោកបានព្រមានមេដឹកនាំG20អំពីកំណើនហានិភ័យក្នុងសេដ្ឋកិច្ចពិភពលោក និងបានសន្យាថា ចិននឹងជំរុញទៅមុខយ៉ាងរឹងមាំនូវកំណែទំរង់និងការបើកចំហជុំថ្មី ជាមួយនឹងកិច្ចខិតខំការពារកម្មសិទ្ធិបញ្ញានិងនាំចូលកាន់តែច្រើនឡើង។តែលោកបានអំពាវនាវដល់មេដឹកនាំG20អោយរក្សាការបើកចំហនិងសហការ រួមជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

លោកបានបន្ថែមថា ចិនគាំទ្រកំណែទំរង់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងជឿថា វាសំខាន់ដែលរក្សាតំលៃស្នូលនិងគោលការណ៍ជាមូលដ្ឋានរបស់WTO ដូចជាការបើកចំហ ចម្រុះភាពនិងការមិនរើសអើង៕ដោយ:វាសនា

ប្រធានាធិបតីចិន និងមេដឹកនាំG20ឈរថតនៅពេលចាប់ផ្តើមជំនួបកំពូលនៅក្រុងប៊ុយណូហ្សែរ