ប្រធានាធិបតី​និង​ជា​ប្រធាន​បក្ស មាន​សុ​ខភាពល្អប្រសើរ​ឡើង​វិញ​ហើយ​នឹង​វិល​មក​ធ្វើការ​វិញ​ក្នុងពេល​ឆាប់ៗ​

807
ចែករម្លែក

​មេដឹកនាំ​ក្រុង​ហូជីមិញ និយាយថា សុខភាព​របស់ លោក ង្វៀន ភូ ជុង​(Nguyen Phu Trong )​ប្រធាន​បក្ស​និង​ជា​ប្រធានាធិបតី​វៀតណាម មាន​សុ​វ​ភាពល្អ​​ប្រសើរ​ឡើង​វិញ ហើយ​នឹង​វិលត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ពេល​ឆាប់ៗ​នេះ​។​

​លេខាធិការ​បក្ស​ក្រុង​ហូជីមិញ លោក​ង្វៀន ធៀន ញឹន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកបោះឆ្នោត​ក្រុង​នេះ​ថា លោក​ប្រធានាធិបតី ​លោក មាន​បញ្ហា​សុខភាព​ខ្លះ ប៉ុន្តែ​ស្ថានភាព​របស់លោក កំពុង​ល្អប្រសើរ​ឡើងវិញ​។​

​សារ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ពេលមុន​នេះ​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​កាលពី​ខែ​មុន​ថា ការងារ​ច្រើន​និង​បញ្ហា​អាកាសធាតុ​បានធ្វើ​​ប៉ះពា​សុខភាព​របស់ លោក Nguyen Phu Trong ប៉ុន្តែ លោក នឹង​វិលត្រឡប់​ចូលធ្វើការ​វិញ​​នៅ​ពេល​ឆាប់ៗ​នេះ​។​

​អវត្តមាន​របស់​លោក ង្វៀន ភូ ជុង​នៅក្នុង​ពិធី​បុណ្យសព​របស់​អតីត​ប្រធានាធិបតី​ឡេ ដឹក​អាញ់កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នោះ​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ជា​សាធារណៈ​​អំពី​សុខភាព​របស់​លោក​ទោះបី​យ៉ាងនេះក្តី លោក​បាន​ដឹកនាំ​គណៈ​កម្មា​ធិ​រៀបចំ​ពិធី​បុណ្យ​សព​បាន​ចប់​ចុង​ចប់​ដើម​។​នេះ​បើ​យោង​តាម​វេបសាយ VnExpress៕​ប្រែ​សម្រួល​៖​សុខា​

លោក ង្វៀន ភូ ជុង​ប្រធាន​បក្ស​និង​ជា​ប្រធានាធិបតី និយាយ​នៅ​កិច្ចប្រជុំ​មួយ ជាមួយ​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​៧​ខែ​មករា