ប្រធានាធិបតី​បារាំង និយាយថា លោក​គឺជា​សត្រូវ​លេខ​មួយ​សម្រាប់​មេដឹកនាំ​ជាតិនិយម របស់​អ៊ីតាលី​និង​ហុង​គ្រី​

3024
ចែករម្លែក

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបង្កសង្រ្គាមពាក្យ សម្តីជាមួយមេដឹកនាំជាតិនិយមអ៊ីតាលីនិងហុងគ្រីកាលពីថ្ងៃពុធទី ២៩ខែសីហាដោយនិយាយថា ពួកគេមានសិទ្ធិចាត់ទុកលោកជា “គូប្រជែងចម្បង” របស់ពួកគេអំពីបញ្ហាអន្តោប្រវេសន៍។

កាធ្វើអត្ថាធិប្បាយរបស់លោក ម៉ាក្រុង បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រីលោក វិកទ័រ អ័រប៊ែន និងលោក ម៉ាតទេអូ សាល់វីនី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងការធ្វើអន្តោប្រវេសន៍ដោយហៅ លោកអេម៉ានុយអែល ម៉ាក្រុង ថាជាសត្រូវរបស់ពួកគេ។

លោក វិកទ័រ អ័រប៊ែនបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយ លោក ម៉ាតទេអូ សាល់វីនីនៅក្នុងទីក្រុង Milanប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារថា “បច្ចុប្បន្នមានក្រុម២នៅអ៊ឺរ៉ុបហើយក្រុមមួយត្រូវបានដឹកនាំដោយលោកអេម៉ានុយអែល ម៉ាក្រុង ។ លោក គឺជាប្រធាននៃកងកម្លាំងនយោបាយដែលគាំទ្រអន្តោប្រវេសន៍ហើយផ្ទុយទៅវិញ យើងចង់បញ្ឈប់អន្តោប្រវេសន៍ខុសច្បាប់” ។

លោក ម៉ាក្រុង បានអនុម័តច្បាប់ដ៏តឹងតែងមួយស្តីពីអន្តោប្រវេសន៍ខុសច្បាប់ប៉ុន្តែបានរិះគន់អ៊ីតាលីនិងហុងគ្រីចំពោះជំហរមិនមានការគោរពចំពោះជនអន្តោប្រវេសន៍ខណៈពេលដែលទទួលយកថវិកាគាំទ្រពីសហភាពអឺរ៉ុប។

លោក ម៉ាក្រុង និយាយថា “ខ្ញុំនឹងមិនផ្តល់ហេតុផលអ្វីចំពោះពួកអ្នកជាតិនិយមដែលបញ្ចេញពាក្យស្អប់ខ្ពើមនោះទេ ប្រសិនបើពួកគេចង់ចាត់ទុកខ្ញុំជាគូប្រជែងចម្បងរបស់ពួកគេពួកគេមានសិទ្ធិ” ។

លោក ​បាន​​បន្ថែមថា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងត្រូវធ្វើការសម្រេចចិត្តយ៉ាងទូលំទូលាយលើបញ្ហាអន្តោប្រវេសន៍ដែលទាមទារឱ្យមានអាកប្បកិរិយារឹងមាំនិងទំនួលខុសត្រូវ ដោយមានគោលនយោបាយពិតប្រាក៕ដោយ៖សុខា/sn

ម៉ាក្រុងនៅក្រុងកូផេនហាជេន ជាមួយព្រះអង្គម្ចាស់ដាណឺម៉ាក និងភរិយារបស់អ្នកទាំងពីរ