ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង សន្យា​ផ្តល់ប្រាក់​៧០០​លាន​អឺរ៉ូ​សម្រាប់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី​

1116
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃអាទិត្យទី​១១ មីនា​បាន​សន្យា​ផ្តល់ប្រាក់​រាប់រយ​លាន​ដុល្លារ​សម្រាប់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ខណៈដែល​ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ជួបប្រជុំគ្នា​នៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ជំរុញ​ការវិនិយោគ​កាន់តែច្រើន​ឡើងលើ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​។​

​លោក​ម៉ាក្រុង​និយាយថា ប្រទេស​បារាំង​នឹង​បន្ថែម​ទឹកប្រាក់​ចំនួន​៧០០​លាន​អឺរ៉ូ (៨៦១,៥ លាន​ដុល្លារ​អាមេរិក​) បន្ថែមទៀត​តាមរយៈ​ប្រាក់កម្ចី​និង​ការបរិច្ចាគ​នៅ​ឆ្នាំ​២០២២​សម្រាប់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍។​

​ប្រទេស​បារាំង​បាន​ប្តេជ្ញា​ផ្តល់ប្រាក់​ចំនួន​៣០០​លាន​អឺរ៉ូ​រួចហើយ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ នៅពេលដែល​ខ្លួន​បានផ្តល់​មូលនិធិ​រួមជាមួយ​ឥណ្ឌា ដែលជា​សម្ព័ន្ធមិត្ត​សកល កាលពី​ឆ្នាំ​២០១៥ ដើម្បី​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​បណ្តា​ប្រទេស​ក្រីក្រ​។​

​លោក ម៉ា​ក្រុង និយាយ​ក្នុង​ពិធី​បើក​ដំណើរការ “​សម្ព័ន្ធភាព​ថាមពល​ពន្លឺព្រះអាទិត្យ​អន្តរជាតិ​” នៅ​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃអាទិត្យ​ថា “​យើង​ត្រូវ​ដោះស្រាយ​ឧបសគ្គ​ទាំងអស់ ហើយ​ពង្រីក​វា​”​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី ដែល​បាន​ប្តេជ្ញា​កាត់បន្ថយ​ទំហំ​កាបូន​ដែលមាន​ទំហំ​ធំ​របស់​ឥណ្ឌា តាមរយៈ​ការរីកចម្រើន​ដ៏​ធំធេង​នៃ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ បាន​និយាយថា វា​ចាំបាច់​ណាស់​ដែលថា​ប្រទេស​ទាំងឡាយ​មិន​ដាក់​តម្លៃ​ខ្ពស់​នោះ​។​

​លោក ម៉ូ​ឌី បាន​និយាយ​នៅ​កិច្ចប្រជុំ​នៃ​ក្រុម​អ្នកវិនិយោគ​និង​ក្រុម​មេដឹកនាំ​ពិភពលោក​នេះ​ថា “​យើង​ត្រូវតែ​ធ្វើឱ្យ​ប្រាកដថា បច្ចេកវិជ្ជា​ថាមពលព្រះអាទិត្យ​ល្អប្រសើរ និង​មាន​តំលៃ​សមរម្យ​”៕

​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង (​រូប​ឆ្វេង​)​និង លោក ណារិន​ដ្រា ម៉ូ​ឌី ចូល​រូ​ម​កិច្ចប្រជុំ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ទីក្រុង​ញូវដែលី​កាលពី​ថ្ងៃអាទិត្យ