ប្រធានាធិបតី​បូ​លី​វី​ជំរុញ​ប្រទេស​ឱ្យ​រង់ចាំ​ការធ្វើ​សវនកម្ម​អន្តរជាតិ​លើ​ការបោះឆ្នោត​

207
ចែករម្លែក

​ប្រធានាធិបតី​បូ​លី​វី​លោក អេ​វ៉ូ ម៉ូ​រ៉ា​ឡេស កាលពី​ថ្ងៃអាទិត្យ​ទី​៣​វិច្ឆិកា​បាន​ច្រានចោល​ការអំពាវនាវរ​បស់​បក្សប្រឆាំង​ឱ្យ​លោក​លាលែង​ពី​តំណែង​ហើយ​និយាយថា​ប្រទេស​គួរតែ​រង់ចាំ​សវនកម្ម​អន្តរជាតិ​នៃ​ការបោះឆ្នោត​ដែលមាន​ជម្លោះ​របស់​បូ​លី​វី​។​

​លោក​ម៉ូ​រ៉ា​ឡេស​និយាយ​តាម​វិទ្យុ​បូ​លី​វី​ថា​គូប្រជែង​របស់គាត់​ចង់​ធ្វើ​រដ្ឋប្រហារ​ហើយ​គាត់​គឺជា​គោលដៅ​នៃ​ការរើសអើង​ជាតិ​សាសន៍​ក្នុងនាម​ជា​ប្រធានាធិបតី​ជនជាតិ​ដើមដំបូង​គេ​របស់​បូ​លី​វី​។​

​លទ្ធផល​បោះឆ្នោត​ថ្ងៃទី ២០ តុលា​បង្ហាញថា លោក​ម៉ូ​រ៉ា​ឡេស​ឈ្នះ​ការបោះឆ្នោត​អាណត្តិ​ថ្មី​ប៉ុន្តែ​ក្រុម​បក្សប្រឆាំង​ចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ​។ ក្រុម​មេដឹកនាំ​បក្សប្រឆាំង​និយាយថា​ពួកគេ​មិន​ទុកចិត្ត​សវនកម្ម​ការបោះឆ្នោត​ដែល​អនុវត្ត​ដោយ​អង្គការ​សហរដ្ឋ​អាម៉េរិក​នោះទេ ហើយ​ពួកគេ​ចង់បាន​ការបោះឆ្នោត​ថ្មី​។​

​ប្រជាជន​បូ​លី​វី​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​សាន់​តា​គ្រូ​ស​ដើម្បី​ទាមទារ​ឱ្យ​លោក​ម៉ូ​រ៉ា​ឡេស​ចុះ​ចេញពី​តំណែង​នៅត្រឹម​ថ្ងៃ​ចន្ទ​។​

​លោក​ម៉ូ​រ៉ា​ឡេស​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​អស់​រយៈពេល ១៤ ឆ្នាំ​មកហើយ ហើយ​ក្រុម​អ្នក​រិះគន់​និយាយថា ការជាប់ឆ្នោត​ឡើងវិញ​របស់គាត់​បាន​រំលោភ​លើ​ការកំណត់​អាណត្តិ​តាម​រដ្ឋធម្មនុញ្ញ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ូ​រ៉ា​ឡេស​ជំរុញ​ប្រទេស​ឱ្យ​រង់ចាំ​សវនកម្ម​អន្តរជាតិ