ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ថា​«​អា​កូន​ឆ្កែ​»

4018
ចែករម្លែក

​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​មូ​ដ អាបាស កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​មីនា​បាន​ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​លោក​ដេវីដ ហ្វ្រី​ដ​មែន ថា​«​អា​កូន​ឆ្កែ​»​ក្នុងអំឡុងពេល​វាយប្រហា​រ​មួយ​លើ​គោលនយោបាយ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​ពា​ក្ត​សម្តី​គ្រោតគ្រាត នេះ​កើតមាន​ឡើងខណៈ​ប្រធានាធិបតី​អាមេរិក​នៅតែមាន​ក្តី​សង្ឃឹមថានឹង​ចាប់ផ្តើម​ផែនការ​មួយ​សម្រាប់​សន្តិភាព​​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស៊ីន​ទោះជា​លោក​អាបាស​ធ្វើពហិការ​រដ្ឋការ​អាមេរិក​ដោយសារតែ​ការទទួលស្គាល់​របស់​ត្រាំ​ថា ទីក្រុង​ជេ​រុយ​សា​ឡឹម​​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។​

​អាបាស​បាន​និយាយ​ទៅកាន់​បណ្តា​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​នៅ​ក្រុង​រ៉ា​ម៉ា​ឡា​ថា​«​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​តែ​ល​អា​វីវ​គឺជា​និគមជន​ម្នាក់​និ​ជា​កូន​របស់​ឆ្កែ​មួយ​ក្បាល​»​។​

​សេត​វិមាន​ក្រោយមក​បាន​រិះគន់​សម្តី​ប្រមាថ​របស់​អាបាស ដោយ​ថា​លោក​អាបាស​ត្រូវតែ​ជ្រើស​យក​រវាង​សម្អប់​និង​សន្តិភាព​៕​ដោយ​៖​វាសនា​

​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​មូ​ដ អាបាស​(ឆ្វេង)និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​លោក​ដេវីដ ហ្វ្រី​ដ​មែន​

#