ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ផ្តល់​ការលើកលែងទោស​ដល់​អ្នកទោ​សជាង​៨.៥០០​នាក់​

1013
ចែករម្លែក

ប្រធានាធិបតី មីយ៉ាន់ម៉ា​ លោកវីន ម្យីន បានបានធ្វើការលើកលែងទោសដល់អ្នកទោសជាង៨.៥០០នាក់ រួមមានអ្នកទោសនយោបាយយ៉ាងតិចជាង៣០នាក់ផង។

ការលើកលែងទោសដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ជួនពេលគ្នានឹងការចូលឆ្នាំថ្មីប្រពីណៃរបស់មីយ៉ាន់ម៉ា។គេថាអ្នកទោសមីយ៉ាន់ម៉ា៨.៤៩០នាក់និងបរទេស៥១នាក់ត្រូវបានលើកលែងទោស។

សេចក្តីថ្លែងការណ៍មួយចេញដោយអ្នកនាំពាក្យប្រធានាធិបតី បាននិយាយថាអ្នកដែលត្រូវបានលើកលែងទោសរួមមាន ជនវ័យចំណាស់ ជនមានសុខភាពមិនល្អនិងជនប្រើប្រាស់គ្រឿងញៀន ហើយ៣៦នាក់ត្រូវបានចាត់ទុកជាអ្នកទោសនយោបាយដោយសមាគមឯករាជ្យមួយ។

អ្នកដែលត្រូវបានដោះលែងម្នាក់ឈ្មោះ ស វ៉ ឡាយ ជាសមាជិកក្រុមជនជាតិភាគតិចការេន ដែលត្រូវបានចាប់ខ្លួននៅឆ្នាំ២០០៦និងត្រូវបានកាត់ទោសដាក់គុកមួយជីវិតចំពោះការពាក់ព័ន្ធនឹងក្រុមឧទ្ទាមសហភាពជាតិការេន។លោកបាននិយាយថា«ខ្ញុំសូមអរគុណប្រធានាធិបតី ។ខ្ញុំសូមអោយគាត់ទទួលបានជោគជ័យនៅក្នុងដំណើរការស្វែងរកសន្តិភាព»៕

អ្នកទោស ដើរចេញ ពី ពន្ធនាគារ Insein កាលពី ថ្ងៃ ១៧ មេសា ឆ្នាំ ២០១៨