ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លាលែង ពី​តំណែង ហើយ​ចូលនិវត្តន៍​

1219
ចែករម្លែក

​លោក​ធី​ន ក្យ (Htin Kyaw) ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​បាន​លាលែង​ពី​តំណែង​ភ្លាមៗ ដើម្បី​” សម្រាក​ពី​ភារកិច្ច​និង​ការទទួល​ខុស​​ត្រូវ​បច្ចុប្បន្ន​”​ហើយ​ចូលនិវត្តន៍ ។ នេះ​បើ​យោងតាម​មន្ត្រី​របស់លោក​ដែល​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​កាណ៍​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ពុធ​ទី​២១​ខែមីនា​នេះ ។​

​លោក Htin Kyaw ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ លោកស្រី អ៊ុង សាន ស៊ូ ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា ។ លោក​ត្រូវបាន​ជ្រើសរើស​ដោយ​ លោកស្រី អ៊ុង សាន ស៊ូ ជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​នេះ​ដើម្បីឱ្យ ធ្វើជា​ប្រធានាធិបតី​ដោយសារតែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​​ឡើង​ដោយ​អតីត​របប​ដឹកនាំ​ដោយ​យោធា​បាន​រារាំង​លោកស្រី​ពី​ការ​កាន់តំណែង​កំពូល​នេះ ។​

​បណ្តាញសារព័ត៌មាន​មី​យ៉ាន់​ម៉ា​មួយចំនួន កាលពី​ប៉ុន្មាន​ខែ​មុននេះ បាន​និយាយថា លោក Htin Kyaw​មាន​សុខភាព​មិនល្អ ប៉ុន្តែ ការលើកឡើង​បែបនេះ ត្រូវបាន​បដិសេធ​ដោយ​ក្រុមមន្ត្រី​។​

​ការិយាល័យ​ប្រធានាធិបតី​បាន​និយាយថា ” យោងតាម​មាត្រា​៧៣​នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​នោះ​នីតិវិធី​នឹងត្រូវ​អនុវត្ត​ដើម្បី​បំពេញ​​តំណែង​ប្រធានាធិបតី​ដែល​នៅ​ទំនេរ​នេះ ក្នុង​រយៈពេល​៧​ថ្ងៃ ” ។​

​មី​យ៉ាន់​ម៉ា​មាន​អនុ​ប្រធានាធិបតី​ពីររូប និង​យោងតាម​រដ្ឋធម្មនុញ្ញរ​បស់​ខ្លួន ម្នាក់​ក្នុងចំណោម​ពួកគេ​នឹង​ធ្វើជា​ប្រធានាធិបតី​ស្តីទី​។​​នៅ​ខណៈដែល​ការបោះឆ្នោត​ដោយ​សភា​ទាំងពីរ​សម្រាប់​ប្រធានាធិបតី​ជំរើស​អាចជា​លោក​MyintSwe​ឬ​អនុ​ប្រធានាធិបតី​មួយរូប​​ទៀត​លោក​Henry Van Thio​និង​បេក្ខជន​ម្នាក់ទៀត​ស្នើឡើង​ដោយ​សភា​ជាន់​ទាប​៕​ដោយ​៖សុខា​/sn

លោក Htin Kyaw បាន​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​២០១៦​។​លោក​គឺជា​ប្រធានាធិបតី​ស៊ីវិល​ជាប់ឆ្នោត​ជា​លើក​ដម​បូ​ង​​របស់​មី​យ៉ាន់​ម៉ា​
#