ប្រធានាធិបតី​រុស្ស៊ី​ញញឹម​ខ្ជឹប​ពេល​ជិះសេះ​ជាមួយ​ប៉ូលិស​ស្រី​ស្អាត​

457
ចែករម្លែក
  • 25
    Shares

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ឡើង​ជិះ​ខ្នង​សេះ យ៉ាង​សង្ហា​ក្នុង​ទឹកមុខ​ញញឹម​កាលពី ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមីនា ជាមួយ ប៉ូលិស​ស្រី​ស្អាត ហើយ​រូបភាព​វីដេអូ នេះ​ត្រូវបាន​ផ្សាយ ទូទាំងប្រទេស​រុស្ស៊ី នៅមុន​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា​។

​លោក ពូ​ទីន តែងតែ​ប្រយ័ត្នប្រយែង​ជានិច្ច​ចំពោះ​ការថតរូប បង្ហាញ​ជា​សាធារណៈ​អំឡុងពេល លោក​កាន់អំណាច​១៩​ឆ្នាំ​។ រូបថត របស់លោក​តែងតែ​បង្ហាញ​ពី អត្តចរិត​ម៉ឺងម៉ាត់​និង​អង់អាច ក្លាហាន ដូច​ជាការ​ជិះសេះ​មិន​ពាក់អាវ នៅ​តំបន់​ស៊ី​បេ​រី ការចុះ​មុជទឹក​កក និង​ការបើក​យន្តហោះ ចម្បាំង​ជាដើម​។​
​ ​
​រូបភាព​មេដឹកនាំ​វ័យ ៦៦ ឆ្នាំ ដែល​បាន​ធ្លាក់ចុះ​ប្រិយភាព​ក្នុង​រយៈ ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ត្រូវ បាន​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ រដ្ឋ​ក្នុង​សម្លៀកបំពាក់​ខោ​ខូវប៊យ និង អាវធំ​ក​រោមសត្វ ពេល​ឡើង​ជិះសេះ សម្បុរ​ត្នោត និង​មាន​ប៉ូលិស​ស្រី​ស្អាតៗ ជិះសេះ​សអម​។
​ ​
​នៅថ្ងៃនោះ លោក ពូ​ទីន បាន លើកឡើងថា ស្ត្រី​កាន់តែច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍ បម្រើ​ការងារ ក្នុង​ផ្នែក​អនុវត្តន៍​ច្បាប់ ហើយ​បច្ចុប្បន្ន ជាង ១ ភាគ ៤ នៃ​មន្ត្រី​ដែល​បម្រើ ការងារ​នៅ​ក្រសួងមហាផ្ទៃ​ជា​ស្ត្រី ៕ ប្រែ​សម្រួលៈ ខុម​

#