ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន​៖ សហរដ្ឋអាមេរិក​ត្រូវ​ផ្តល់​ការធានា​រឹងមាំ​ដល់​កូរ៉េខាងជើង​

1203
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹងត្រូវ​ផ្តល់​ការធានា​សន្តិសុខ​រឹងមាំ​ដល់​កូរ៉េខាងជើង ប្រសិនបើ ខ្លួន​ចង់​សម្រេចបាន​កិច្ច​ព្រម​​ព្រៀង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​ដោយបាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រដ្ឋ​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​៦​មិថុនា​នោះ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា លោក សង្ឃឹមថា​កិច្ច​ជំនួប​នៅ​សប្តាហ៍​​ក្រោយ​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​និង​លោក គីម ជុន អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​នឹង​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​សរសើរ​ការបោះ​ជំហាន​ទៅមុន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​របស់​កូរ៉េខាងជើង​ដោយ​រួមទាំង​ការផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ និង​ការរុះរើ​កម្ទេចចោល​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន ដែលជា​ការបង្ហាញ​ដ៏​ល្អ​អំពី​សុ​ឆន្ទៈ​។​

​មេដឹកនាំ​រុស្ស៊ី​នេះ​ក៏បាន​សរសើរ លោក​ដូ​ណា​ល់ ត្រាំ ចំពោះ​ការសម្រេចចិត្ត “​ដ៏​ក្លាហាន​និង​ចាស់ទុំ​” ដើម្បី​ជួប​ជាមួយ​លោក​គីម ជុង អ៊ុន ប៉ុន្តែ បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់បាន “​ការធានា​សុវត្ថិភាព​ពេញលេញ​” ដើម្បី​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕​ដោយ​៖​សុខា​/sn

វ្ល៉ា​ឌី​មៀរ ពូ​ទីន ព្រមាន​ថា សហរដ្ឋអាមេរិក​នឹងត្រូវ​ផ្តល់​ការធានា​សន្តិសុខ​រឹងមាំ​ដល់​កូរ៉េខាងជើង បើសិន ខ្លួន​ចង់​សម្រេចបាន​កិច្ចព្រមព្រៀង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​