ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ឈរឈ្មោះ​ជា​ប្រធានាធិបតី​ម្តងទៀត

232

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ធ្នូ​ថា លោក​នឹង​ស្វែងរក​មួយ​អាណត្តិ​ទៀត​ជា​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។​

​លោក​បានធ្វើ​ការប្រកាស​នេះ នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​កម្មករ​នៅ​រោងចក្រ​ផលិត​រថយន្ត​មួយ​នៅ​ទីក្រុង​នី​ស្នី នូវ​ហ្គោ​រ៉ូ​ដ (Nizhny Novgorod)​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា “​ខ្ញុំ​នឹងដាក់​បេក្ខភាព​សម្រាប់​តំណែង​ប្រធានាធិបតី​” ។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ឡើងកាន់​អំណាច​ចាប់ពី​ឆ្នាំ​២០០០ ទាំង​ធ្វើជា​ប្រធានាធិបតី ឬ នាយករដ្ឋមន្ត្រី​។ ប្រសិនបើ​លោក​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​ខែមីនា​នោះ លោក​នឹង​ធ្វើជា​ប្រធានាធិបតី​រហូតដល់​ឆ្នាំ​២០២៤​។​

​លោកស្រី ក្សេ​នី សប់​ចាក់ (Ksenia Sobchak) អ្នកសារព័ត៌មាន​ទូរទស្សន៍​រុស្សី (Russian TV) បាន​និយាយថា លោកស្រី​នឹង​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត ប៉ុន្តែ​ការស្ទង់មតិ​បង្ហាញថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នឹង​ឈ្នះ​យ៉ាង​ងាយស្រួល​។​

​លោក អា​ឡិច​សី ណា​វ៉ាល់​នី (Alexei Navalny) មេដឹកនាំ​ប្រឆាំង​ដ៏​សំខាន់​របស់​រុស្ស៊ី ត្រូវបាន​រារាំង​មិនឱ្យ​ឈរឈ្មោះ​ជា​ផ្លូវការ​​ដោយសារ​លោក​ត្រូវបាន​រកឃើញថា​មាន​កំហុស​ពីបទ​កិបកេង​ប្រាក់ ដែលជា​ការចោទប្រកាន់​មួយ ដែល​លោក​អះអាងថា ជា​ហេតុផល​នយោបាយ​៕ ដោយ៖ សុខា

លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​លោក​នឹង​ស្វែងរក​មួយ​អាណត្តិ​ទៀត ជា​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ