ប្រធានាធិបតី​រុស្ស៊ី សាង​សម្ព័ន្ធមិត្ត​ថ្មី​ដ៏​រឹងមាំ ជាមួយ​អ៊ីរ៉ង់ និង​តួ​ក​គី ប្រឆាំង អាមេរិក

3019
ចែករម្លែក

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី កំពុង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​ដ៏​មាន​ឥទ្ធិពល ជាមួយ អ៊ីរ៉ង់ និង តួ​ក​គី ដើម្បី​តទល់​ប្រឆាំង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ ត្រាំ និង​ក្រុម​បស្ចិម​ប្រទេស​ខណៈដែល ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​៣​នេះ ប្តេជ្ញា​នាំយក​” បទ​ឈប់​បាញ់​នៅ​ស៊ី​រី​” ទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​អង់កា​រ៉ា ​ប្រទេស​តួ​ក​គី​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន លោក រ៉េ​សេប តា​យី​ប អឺ​ដូ​ហ្គា​ន់​(Recep Tayyip Erdogan ) ប្រធានាធិបតី​តួ​ក​គី និង ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន់ រ៉ូ​ហានី (Hassan Rouhani )​បាន​ជួបប្រជុំ​គ្នា នៅ​ទីក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ​ពុធ​ទី​៤​មេសា នៅ​ពេល​ពួកគេ​បាន​រួបរួម​គ្នា​ជា​ប្រទេស​សម្ព័ន្ធមិត្ត ដែល​ទាក់ទង​នឹង​បញ្ហា​ប្រទេស​ស៊ី​រី​ដើម្បី​ប្រឈម​នឹង​​សហរដ្ឋអាមេរិក និង ឥទ្ធិពល​នៃ​ក្រុម​ប្រទេស​បស្ចិមប្រទេស នៅក្នុង​តំបន់​។​

​មេដឹកនាំ​ទាំង​៣​នេះ បាន​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេចបាន នូវ​បទ​ឈប់​បាញ់​រយៈពេល​យូរ កសាង​មន្ទីរពេទ្យ​មួយ​សម្រាប់​ជន​ស៊ីវិល​រងរបួស​នៅ​តំបន់​ហ្គោ​តា​នៅ​ស៊ី​រី ​និង អនុញ្ញាត​ឱ្យ​ក្រុម​ជនភៀសខ្លួន​ត្រឡប់ទៅផ្ទះ​វិញ​។​

​ប៉ុន្តែ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​មេដឹកនាំ​ទាំង​៣​នេះ​នឹង​ជា​កង្វល់​មួយ​ដល់​សហរដ្ឋអាមេរិក​ខណៈ​ដែល​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​មាន​ឥទ្ធិពល​ដល់​អនាគត​​នៃ​ប្រទេស​នេះ ធ្លាក់ចុះ​ហើយ លោក ដូ​ណា​ល់ ត្រាំ ពិចារណា​ដក​កងទ័ព​អាមេរិក​ចេញ និង​បង្កើន​ការគាំទ្រ​ដល់​ក្រុម​យុទ្ធជន​ឃឺ​ដដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​។​

​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​ក្លាយជា​សម្ព័ន្ធមិត្ត​នៅក្នុង​ការប្រឆាំង​សហរដ្ឋអាមេរិក ហើយ​ប្រទេស​ទាំង​២​នេះ ជា​អ្នកគាំទ្រ​យោធា​និង​នយោបាយ​​រឹងមាំ​នៃ​របប​ដឹកនាំ​ក្នុងប្រទេស​ស៊ី​រី​។​

​ឥឡូវនេះ​តួ​ក​គី​បាន​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ការពារ របប​ដឹកនាំ​របស់​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាស្សាត ពី​ព្រោះ​ខ្លួន​ចង់​វាយ​កម្ទេច​​កងកម្លាំង​ឃឺ​ដដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នៅ​តាម​ព្រំដែន​របស់​ខ្លួន​។​

​ប្រទេស​តួ​ក​គី​និង​រុស្ស៊ី​បានរួម​គ្នា​ជា​សម្ព័ន្ធមិត្ត បន្ទាប់​ពី ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សេប តា​យី​ប អឺ​ដូ​ហ្គា​ន់​បានប្រកាសថា ប្រទេស​របស់​លោក​នឹង​ទិញ​អាវុធ​រុស្ស៊ី​៕​ដោយ​៖​សុខា /SN

សម្ព័ន្ធភាព​នៃ​ប្រទេស​ទាំង​បី​កាន់តែ​ធ្វើអោយ​អាមេរិក​ព្រួយបារម្ភ​