ប្រធានាធិបតី​រុស្ស៊ី អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​អំពី​កូរ៉េខាងជើង ដោយ​ព្រមាន​ថា​វិបត្តិ​នុយក្លេអ៊ែរ ត្រូវបាន​ដោះស្រាយ “​តាម​ស្ថានភាព​ជាក់ស្តែង​”

1084
ចែករម្លែក

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​អំពី​វិបត្តិ​កូរ៉េខាងជើង​ដោយ​និយាយថា បញ្ហា​រដ្ឋាភិបាល​ក្រុង​ព្រុង​យ៉ាង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​នេះ គួរ​ដោះស្រាយ​ទៅតាម “​ស្ថានភាព​ជាក់ស្តែង ” ។​

លោក បាន​ពិពណ៌នា​បញ្ហា​នុយក្លេអ៊ែរ​នេះ​ថា​ជា “​បញ្ហា​ធ្ងន់ធ្ងរ​” សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន នៅ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ហាំ​ម​បឺ​ក ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ ទី​៧ កក្កដា​។​

​លោក មូ​ន បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​ខ្លាំង​ប្រឆាំង​របប​ដឹកនាំ​របស់លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បន្ទាប់ពី​បាន​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ថ្ងៃ​អង្គារ​។​

​លោក ដូ​ណា​ល់ ត្រាំ ប្រ​ធានា​ធីប​តី​អាមេរិក បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ ដោះស្រាយ​ការគំរាមកំហែង ពី​កូរ៉េខាងជើង និង​ភាព​តានតឹង បាន​កើនឡើង​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​មាន​វត្ត​មាននៃ​នាវាចម្បាំង​អាមេរិក​ច្រើន​គ្រឿង នៅ​ឧបទ្វីប​កូរ៉េ​នោះ​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា “​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ វា​មិនត្រូវ​ធ្វើឱ្យ​បាត់បង់​ការអត់ធ្មត់រ​បស់​គាត់ (​ដូ​ណា​ល់ ត្រាំ​) នោះទេ ហើយ វា​ជាការ​ប្រសើរ​នោះ​គឺ​ចាត់វិធានការ​ដោយ​ស្រាយ “​តាម​ស្ថានភាព​ជាក់ស្តែង​” ។​

​ការជជែក​ពិភាក្សា​នេះ បានកើត​ឡើង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​ហាំ​បឺ​ក ជា​ដែល​ក្រុម​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំង​នៅលើ​ពិភពលោក ជួបប្រជុំគ្នា​៕ ​ដោយ ៖សុខា

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​អំពី​វិបត្តិ​កូរ៉េខាងជើង