ប្រធានាធិបតី​វៀតណាម​ថ្មី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរថ្ងៃ​

504
ចែករម្លែក
  • 113
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​ប្រធានាធិបតី​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក​ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជារយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥-២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​ង្វៀន ហ្វ៊ូ​ជុង ប្រធានាធិបតី​វៀតណាម​ថ្មី​


​លោក​ង្វៀន ហ្វ៊ូ​ជុង ត្រូវបាន​សមាជិកសភា​វៀតណាម បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលប់ ឲ្យ​ធ្វើជា​ប្រធានាធិបតី​ថ្មី​វៀតណាម កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ដោយ​ទទួលបាន​សំឡេងគាំទ្រ ៩៩,៨​ភាគរយ ពី​ការបោះឆ្នោត​របស់​សមាជិក​សភា ៤៧៧​រូប ដែលមាន​សំឡេង​ប្រឆាំង​តែមួយ​សំឡេង​ប៉ុណ្ណោះ​។ ការបោះឆ្នោត​នេះ គឺ​បន្ទាប់ពី​មរណភាព​របស់លោក ត្រាន់ ដាយ ខាង(Tran Dai Quang) ប្រធានាធិបតី​វៀតណាម​៕សរន