ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ម៉ា​ឌូ​រ៉ូ បញ្ជា​ឱ្យធ្វើ​សមយុទ្ធ​យោធា បន្ទាប់ពី​មានការ​គំរាម​ធ្វើ​អន្តរាគមន៍​យោធា​របស់ ដូ​ណា​ល់ ត្រាំ​

1097
ចែករម្លែក

​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​ចន្ទ ទី​១៤ សីហា បាន​បញ្ជា​ឱ្យ​កងទ័ព​ធ្វើ​សមយុទ្ធ​យោធា បន្ទាប់ពី​ការធ្វើ​អត្ថាធិប្បាយ​របស់​ប្រ​ធានា​ធិ​ត​តី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ អំពី​ធ្វើ​អន្តរាគមន៍​យោធា​។​

​ដោយបាន​និយាយ​តាម​ទូរទស្សន៍​នោះ លោក ម៉ា​ឌូ​រ៉ូ បាន​និយាយថា វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ត្រៀមខ្លួន​ការពារ​ប្រទេស​នេះ ប្រឆាំង “​ពួក​ចក្រពត្តិនិយម​”​។​

​សមយុទ្ធ​ស៊ីវិល​-​យោធា​នេះ គ្រោង​ធ្វើ​ពីថ្ងៃ​ទី​២៦​ដល់​ថ្ងៃទី​២៧​ខែសីហា​។​

​កាលពី​ថ្ងៃ​សុក្រ លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​បាន​កំពុង​ពិនិត្យមើល​ជម្រើស​ទាំងអស់​ចំពោះ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​រួមទាំង​ជម្រើស​យោធា​ដែល​អាច​ធ្វើឡើង​។​

​ការធ្វើ​អត្ថាធិប្បាយ​របស់លោក ត្រូវបាន​ថ្កោលទោស​ដោយ​ក្រុម​ប្រទេស​អាមេរិក​ឡាទីន​(Latin American) និង ដោយ​ក្រុម​បក្សប្រឆាំង​។​

​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រឈម​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​មនុស្ស​ជាង​១២០​នាក់​ត្រូវបាន​សម្លាប់ ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ចាប់​តាំង​ខែមេសា​មក​។​

​លោក ម៉ា​ឌូ​រ៉ូ បាន​និយាយប្រាប់​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល បន្ទាប់ពី​មានការ​ជួបជុំ​មួយ​នៅ​ទីក្រុង​កា​រ៉ា​កាស ថា “​ទឹកដី​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជា​ទឹកដី​ដ៏​ពិសិដ្ឋ​ដែល​គួរឱ្យ​គោរព ហើយ​មិនអាច​ប៉ះពាល់​បាន​ដោយ​ពួក​ចក្រពត្តិនិយម​អាមេរិក​នោះទេ​។ ខ្ញុំ​បាន​បញ្ជា​រួចហើយ ។ ចូរ​យើង​ត្រៀមខ្លួន​ការពារ​សន្តិភាព​ជាមួយ​នឹង​កង​រង​ក្រោះ យន្តហោះ និង កាំ​ង​ភ្លើង​។ ខ្ញុំ​បាន​បញ្ជា​សេនាធិការ​កងទ័ព​ឱ្យ​ចាប់ផ្តើម​ត្រៀម​ធ្វើ​សមយុទ្ធ​ស៊ីវិល​-​យោធា​នេះ​”៕ ដោយ៖ សុខា

​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ