ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចម្អក​ការដាក់ទណ្ឌកម្ម​អាមេរិក បន្ទាប់ពី​អាមេរិក​ប្រកាស​ចំណាត់ការ​ថ្មី​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

1036
ចែករម្លែក

​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ចំអក​អំពី​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បានដាក់​មកលើ​លោក កាលពី​ថ្ងៃ​ចន្ទ ទី​៣១ កក្កដា បន្ទាប់ពី​ការបោះឆ្នោត​សម្រាប់​ការជ្រើសរើស​សមាជិកសភា​ថ្មី​កាលពី​ថ្ងៃអាទិត្យ ដែល​បាន​បណ្តាលឱ្យ​សេត​វិមាន​
​ហៅ​លោ​កថា ជា​មេដឹកនាំ​ផ្តាច់ការ ចំពោះ​ការក្តោបក្តាប់​អំណាច​ទាំងស្រុង​។​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ប្រទេស​សម្បូរ​ប្រេង ប៉ុន្តែ បានទទួល​រក​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏​ខ្លាំង ហើយ​ប្រទេស​នេះ រង់ចាំ​ការមកដល់​នៃ​ការតវ៉ា​ប្រឆាំង​ជាថ្មី ប្រឆាំង លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​អស់​ប្រជាប្រិយភាព​រូបនេះ ដែល​តុលាការ​ជាន់ខ្ពស់​ដែលមាន​ភក្តីភាព​ចំពោះ​លោក​នោះបាន​ដក​សមាជិកសភា​ពីស​ភា ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង ខណៈដែល​ប្រទេស​នេះ រង់ចាំ​មើលថា​នឹងមាន​ចំណាត់ការ​អ្វីដែល​សភា​ថ្មី នឹងដាក់​ចេញ​នោះ​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ភាពវឹកវរ​ក្នុងអំឡុង​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​
​ដែល​បាន​នាំឱ្យមាន​ចំនួន​អ្នកស្លាប់​ដោយសារ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នេះ​អស់​រយៈពេល​៤​ខែ​មកនេះ កើនឡើង​ដល់​ជាង​១២០​នាក់​។​

​មេដឹកនាំ​គណបក្សប្រឆាំង លោក ហិន​រិ​ក កា​ព្រី​ល (Henrique Capriles) បាន​ជំរុញ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ថ្ងៃ​ចន្ទ ប្រឆាំង​សភា​នេះ ដែល​ក្រុម​អ្នក​រិះគន់​មានការ​ភ័យខ្លាច​ថា នឹង​បង្កើត​រដ្ឋ​ដែលមាន​គណបក្ស​ដឹកនាំ​តែមួយគត់​នោះ​។​

​លោក ម៉ា​ឌូ​រ៉ូ ដែល​បាន​ទទួលរង​ការដាក់ទណ្ឌកម្ម​ដោយផ្ទាល់​នោះ បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ចំពោះ​ការ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​តាមរយៈ​គណៈ​បោះឆ្នោត បន្ទាប់ពី​បាត់បង់​ការបោះឆ្នោត​ប្រជាប្រិយភាព​នេះ ក្នុងការ​បោះឆ្នោត​កាលពី​ខែធ្នូ​។​

​លោក ម៉ា​ឌូ​រ៉ូ បាន​និយាយ​ទៅកាន់​ការជួបជុំ​ក្រុម​អ្នកគាំទ្រ​របស់លោក​ថា “​ខ្ញុំ​មិន​ស្តាប់​បញ្ជា​ពី​អាណាចក្រ​(​អាមេរិក​)​នេះ​ទេ ។ ចូល​អ្នក​បន្ត​ការដាក់ទណ្ឌកម្ម​របស់​អ្នក​ទៅ​… ដូ​ណា​ល់ ត្រាំ​”៕ ដោយ៖ សុខា

មេដឹកនាំ​គណបក្សប្រឆាំង ហិន​រិ​ក កា​ព្រី​ល បាន​ជំរុញ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ធ្វើ​ការតវ៉ា​ប្រឆាំង

#