ប្រធានាធិបតី​ស្រីលង្កា​ព្យួរ​សភា​ចំពេល​មាន​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​

782
ចែករម្លែក

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានព្យួរសភារបស់ប្រទេសនេះ រហូតដល់ថ្ងៃទី១៦ខែវិច្ឆិកា ទោះបីជានាយករដ្ឋមន្រ្តីដែលលោកបានដកចេញពីតំណែងអះអាងថា លោកមានការគាំទ្រភាគច្រើនក៏ដោយ។

លោក Chaminda Gamage អ្នកនាំពាក្យប្រធានសភានេះ បានបញ្ជាក់អំពីចំណាត់ការរបស់ លោក Maithripala Sirisena នៅថ្ងៃសៅរ៍ទី២៧ខែតុលា។

ការព្យួរនេះ បានកើតឡើងនៅពេលដែល នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe ដែលត្រូវបានបណ្តេញចេញពីតំណែងនេះ បានធ្វើសន្និសីទកាសែតមួយ ដែលនៅក្នុងការធ្វើសន្និសីទកាសែតនោះ លោកបានអះអាងថា លោកអាចបង្ហាញការគាំទ្រភាគច្រើនរបស់លោកនៅក្នុងសភា។

លោក Maithripala Sirisena បានបណ្តេញ លោក Ranil Wickremesinghe ពីមុខតំណែងជានាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃសុក្រហើយបានដាក់ជំនួសលោក ដោយអតីតអ្នកដឹកនាំខ្លាំងម្នាក់ ដែលនាំឱ្យកើនមាននូវអ្វីដែលក្រុមអ្នកសង្កេតការណ៍មួយចំនួនបាននិយាយថាអាចជាវិបត្តិរដ្ឋធម្មនុញ្ញនៅប្រទេសនេះ។

លោក Maithripala Sirisena បានប្រាប់លោក លោក Ranil Wickremesinghe ថាលោកត្រូវបានជំនួសដោយ អតីតគូប្រជែងរបស់លោក គឺលោក Mahinda Rajapaksa៕

លោក Mahinda Rajapaksa នាយករដ្ឋមន្ត្រីស្រីលង្កាដែលទើបត្រូវបានតែងតាំងថ្មី