ប្រធានាធិបតី​ស្រីលង្កា​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុ​ជា នា​សប្តាហ៍​ក្រោយ​

604
ចែករម្លែក
ប្រធានាធិបតី​ស្រីលង្កា​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​សប្តាហ៍​ក្រោយ​(រូបថតឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម ប្រជាធិបតេយ្យ​ស្រីលង្កា​ លោក ម៉េ​ត​ធ្រី​ប៉ា​ឡា ស៊ី​រី​សេណា ( Maithripala Sirisena) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​បួន​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​៧ ដល់​១០ ខែសីហា​ខាងមុខនេះ​។​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា​។​

​តាម​កម្មវិធី​ លោក​ប្រធានាធិបតីនឹង​អញ្ជើញ​មកដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៧ ខែសីហា ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែដ​ដែល លោក​នឹង​ទទួលព្រះរាជ​បដិសណ្ឋារកិច្ច​ផ្លូវការ​នៅក្នុង​ព្រះបរមរាជវាំង បន្ទាប់មក​លោក​ប្រធានាធិបតីនឹង​ទទួល​ព្រះរាជសវនាការ​ជាមួយ​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា​។​បន្ទាប់ពី​ជំនួប​ចប់ ​លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និងគោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​។
​ ​

នៅ​រសៀល​ថ្ងៃទី​៨ ខែសីហា លោក​ប្រធានាធិបតីនឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព​។​
​ ​

បន្ទាប់មក​លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប ព្រមទាំង​អញ្ជើញ​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧដុង្គ ខេត្តកណ្តាល​៕​សរន​/Ha

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម ប្រជាធិបតេយ្យ​ស្រីលង្កា​លោក ម៉េ​ត​ធ្រី​ប៉ា​ឡា ស៊ី​រី​សេណា (រូបឯកសារ)