ប្រធានាធិបតី​ហ្វីលីពីន ឌូ​តឺ​តេ ហៅ​គីម ជុង​អ៊ុន ថា “​វីរបុរស​របស់​មនុស្ស​គ្រប់គ្នា​”

1186
ចែករម្លែក
  • 1.4K
    Shares

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មេសា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដែល​ពីមុន​គាត់​ធ្លាប់​ហៅថា “​ល្ងីល្ងើ​” នោះ គឺជា “​វីរបុរស​របស់​មនុស្ស​គ្រប់គ្នា​” បន្ទាប់ពី​លោក​គីម​បាន​សន្យាថា​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​សម្រាប់ “​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​” នៅ​ឧបទ្វីប​កូរ៉េ​។​

​លោក ឌូ​តឺ​តេ និយាយថា លោក​សូម “​អបអរសាទរ​” លោក​គីម​ដែល​ទើបតែ​ក្លាយជា “​និមិត្តរូប​” របស់គាត់ ប្រសិនបើ​រូបលោក​មានឱកាស​បាន​ជួប​គាត់​។ គាត់​និយាយថា គាត់​នឹង​ប្រាប់​មេដឹកនាំ​កូរ៉េខាងជើង​ថា “​ខ្ញុំ​សូម​កោតសរសើរ​លោក​។ លោក​ដឹង​ពី​របៀប​ធ្វើ​ចំណាត់ការ​របស់លោក​ចំពេល​វេលា​”​។​

​នៅពេល​គេ​សុំឱ្យ​គាត់​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​គីម​និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​លោក​បាន​វិលត្រឡប់​មកពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី គាត់​បាន​និយាយថា “​ជា​យូរ​មកហើយ គាត់​តែង​ត្រូវគេ​ចាត់ទុកជា​មនុស្ស​អាក្រក់​ក្នុង​សហគមន៍​។ ជាមួយ​ចំណាត់ការ​ឆ្លាត​វៃ​មួយ​ជំហាន ឥឡូវ​គាត់​បាន​ក្លាយជា​វីរបុរស​របស់​មនុស្ស​គ្រប់គ្នា​”​។​

​លោក ឌូ​តឺ​តេ និយាយ​អំពី​លោក​គីម ជុង​អ៊ុន​យ៉ាង​ដូច្នេះ​ថា “​គាត់​ហាក់ដូចជា​មនុស្ស​គួរឱ្យ​រាប់អាន ជា​មិត្ត​ល្អ និង មាន​ភាពកក់ក្តៅ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ឌូ​តឺ​តេ​កាន់​កាំភ្លើង​ក្បែរ​អគ្គស្នងការ​ប៉ូលិស កាលពី​ថ្ងៃទី ១៩ មេសា ២០១៨