ប្រធានាធិបតី​ហ្វីលីពីន ឌូ​តឺ​តេ ព្រមាន​ហ្វីលីពីន​ឱ្យ​ត្រៀមខ្លួន​ចំពោះ​ការវាយប្រហារ​ភេរវកម្ម នៅពេល​ការ​វាយ​ប្រយុទ្ធ​នៅ​ទីក្រុង​ម៉ា​រ៉ាវី ចប់​ទៅហើយនោះ

340

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​ជំរុញ​ឱ្យ​ប្រទេសជាតិ​(​ហ្វីលីពីន​)​នេះ ត្រៀមខ្លួន​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ណាមួយ​ដែល​អាច​កើតឡើង នៅពេលដែល​ការប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ម៉ា​រ៉ាវី​បាន​ចប់​ហើយ​នោះ​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២២ តុលា​ថា “​មនោគមវិជ្ជា​របស់​ពួក​ភេរវជន​ដែល​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម (​ក្រុម​ISIS) ដែល​បាន​ឡោមព័ទ្ធ​ទីក្រុង​ម៉ា​រ៉ាវី គឺ ដើម្បី​សម្លាប់​មនុស្ស​”​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​ក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​នៅ​ទីក្រុង​បា​កូ​ឡូដ​ថា “​ខ្ញុំ​មិន​បន្លាច​អ្នក​ទេ​។ យើង​ត្រូវ​ត្រៀមខ្លួន​ចំពោះ​យថាហេតុ​ណាមួយ ដែល​អាច​កើតឡើង ។ អំពើ​ភេរវកម្ម មាននៅ​គ្រប​ទីកន្លែង​”​។​

​កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ព្យាយាម​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​នៅ​ទីក្រុង​ម៉ា​រ៉ាវី​នៅ​ថ្ងៃអាទិត្យ​ខណៈដែល​ក្រុម​ភេរវកម្ម​មូ​តេ និង​ក្រុម​ភេរវកម្ម​អា​ប៊ូ​សៃ​យ៉ា​ហ្វ បាន​កំពុង​តស៊ូ​ប្រយុទ្ធ​ជា​ចុងក្រោយ​នៅ​អគារ​មួយ​នៅក្នុង​ទីក្រុង​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានប្រកាសថា ទីក្រុង​នេះ​ត្រូវបាន​រំដោះ​ពី​ការគ្រប់គ្រង​របស់​ក្រុម​ភេ​វរជន​៕ ដោយ៖ កញ្ញាដាលីស

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ