ប្រធានាធិបតី​ហ្វីលីពីន ឌុយ​ទែ​តេ និយាយថា​នឹងមិន​ស្វែងរក​អាណត្តិ​ទី​២​ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ទេ​

3021
ចែករម្លែក
  • 68
    Shares

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៦​កក្កដា​ថា​លោក​នឹងមិន​ស្វែងរក​អាណត្តិ​ទី​២ នៅក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើយ​ដោយ​ទាត់​​ចោល​នឹង​ការសង្ស័យ​ដែលថា​លោក​អាច​នឹង​ព្យាយាម​លុបចោល​ការកំណត់​កាន់តំណែង​រយៈពេល​តែមួយ​អាណត្តិ​ពោល​មិន​អនុញ្ញាតឱ្យ​លោក​បន្ត​តំណែង​ទៀត​រហូត​​ដល់​ហួស​ឆ្នាំ​២០២២​នោះ ។​

​គណៈកម្មាធិការ ដែលមាន​សមាជិក​ចំនួន​២២​នាក់​ដែល​កំពុង​ពិនិត្យ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៧​ឡើងវិញ​នេះ ត្រូវបាន​រំពឹងថា​នឹង​បញ្ជូន​សេចក្តីព្រាង​របស់ខ្លួន​ទៅឱ្យ ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​នៅ​ថ្ងៃ​ចន្ទ​។​

​សភា​នឹង​ចាប់ផ្តើម​ជជែក​ពិភាក្សា​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ស្នើឡើង​នេះ​នៅ​ខែ​នេះ​ដើម្បី​ធ្វើ​ការបោះ​ឆ្នោ​ប្រជាមតិ​នៅ​ឆ្នាំក្រោយ​។​

​ចំពេល​មានការ​សង្ស័យ​នៅតាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​ដែលថា​សេចក្តីព្រាង​ថ្មី​នេះ​នឹង​លុបចោល​ការកំណត់​អាណត្តិ​រយៈពេល​តែមួយ​អាណត្តិ​នេះ​ លោក លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​បាន​និយាយថា លោក មិន​ស្វែងរក​លទ្ធផល​បែបនេះ​ទេ ពោលគឺ​មិន​ស្វែងរក​អាណត្តិ​ទី​២​ទេ​៕​ដោយ​៖​សុខា​/SN

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​