ប្រធានាធិបតី​ហ្វីលីពីនថា ប្រសិនបើ​មាន​នរណាម្នាក់​អាច​បង្ហាញថា​” ព្រះ​មាន​មែន​នោះ​” លោក​នឹង​លាឈប់​ពី​តំណែង​

3150
ចែករម្លែក

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ដែលកាលពីពេលថ្មីៗនេះបានបង្កឱ្យមានកំហឹងតវ៉ាចំពោះការហៅ ព្រះថាឆោតល្ងង់នោះ នៅប្រទេសមានអ្នកកាន់សាសនាកាតូលិកដ៏ធំនេះបាននិយាយថាលោកនឹងលាលែងពីតំណែងប្រសិនបើនរណាម្នាក់អាចបង្ហាញថា” ព្រះមានមែននោះ” ។

លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ដែលមានទំនាក់ទំនងមិនល្អជាមួយព្រះវិហារគ្រិស្តសាសនានោះបានចោទសួរជាថ្មីនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រទី៦កក្កដាអំពីគោលការណ៍ជាមូលដ្ឋាននៃជំនឿសាសនាកាតូលិករួមទាំងគំនិតនៃអំពើបាបពីដើមមក ដែលលោកបាននិយាយថា ធ្វើអោយសៅហ្មងដល់ សូម្បីតែកូនក្មេងមិនដឹងអីហើយ
អាចត្រូវបានដកចេញតាមរយៈពិធីសាសានាមុជទឹកលាបាបនៅព្រះវិហារមួយសម្រាប់ការទទួលបានថ្លៃឈ្នួលនោះ។

លោក ឌុយទែតេ បានចោទសួរនៅក្នុងសុន្ទរកថាមួយនៅឯពិធីបើកការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅទីក្រុងDavao ភាគខាងត្បូងនៃប្រទេសនេះ ថា “តើការពិតនៅឯណាដែលថាព្រះមាននោះ? ” ។

មេដឹកនាំអាយវ័យ៧៣ឆ្នាំនេះ បាននិយាយថា ប្រសិនបើមាន “សាក្សីតែម្នាក់”ដែលអាចបង្ហាញរូបភាពឬថតរូបសែលហ្វីដែលមនុស្សអាចនិយាយជាមួយបាន ឬ ក៏ឃើញព្រះនោះ លោកនឹងលាលែងពីតំណែងភ្លាម៕ដោយ៖សុខា/SN

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ