ប្រធានាធិបតី​ហ្វីលីពីន​សុំទោស​ព្រះ ដែល​ហៅ​ទ្រង់ “​ឆ្កួត​”

1011
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​សុំទោស​ព្រះ​ជា​ម្ចាស់ ដែល​ហៅ​ទ្រង់​ថា “​ឆ្កួត​” ជាស​ម្តី​មួយ​ដែល​បាន​បង្កឱ្យមាន​កំហឹង​ក្នុងចំណោម​សមាជិក​នៃ​ព្រះវិហារ​កាតូលិក និង ក្រុម​សាសនា​ដទៃទៀត​។​

​លោក​ឌូ​តឺ​តេ​បានធ្វើការ​សុំទោស​អំឡុង​ពេល​ជួប​ជាមួយ​អាចារ្យ​ផ្សព្វផ្សាយ​សាសនា ឈ្មោះ អេ​ដ​ឌី វីឡា​នូ​វ៉ា នៅ​ក្លិប​វាយ​កូន​ហ្គោល​ម៉ា​ឡា​ហ្គោ ក្នុង​វិមាន​ម៉ា​ឡា​កា​ណា​ង កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១០​កក្កដា​។​

​លោក​វីឡា​នូ​វ៉ា​មុននេះ​បានស្នើ​សុំឱ្យ​លោក​ប្រធានាធិបតី​សុំទោស​ចំពោះ​សម្តី​ប្រមាថ​របស់គាត់​ថា “​ព្រះ​ឆ្កួត​” និង ចំពោះ​ការ​ចោទ​ជា​មន្ទិល​អំពី​ការបង្កើត​ទ្រឹស្តី​នៅក្នុង​ព្រះគម្ពីរ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ