ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​សុំអោយ​លា​ចេញពី​តំណែង​ក្រោយពី​បាន​អះអាងថា​បាន​ព្យាយាម​ស្ទាប​ប្រដាប់​អ្នកបំរើ​

726
ចែករម្លែក
  • 444
    Shares

​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត បាន​បង្ក​កំហឹង​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​ធ្នូ បន្ទាប់ពី​បាន​និយាយថា​លោក​បាន​«​ប៉ះពាល់​»​អ្នកបំរើ​ក្នុងផ្ទះ​របស់លោក​កាលពី​លោក​នៅ​ជា​​ក្មេង​ជំទង់​។ សម្តី​នេះ​បណ្តា​ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​បាន​ចោទប្រកាន់​លោ​កថា​ប៉ុនប៉ង​រំលោភ​និង​លើកទឹកចិត្ត​អោយមាន​ការរំលោភ​ផ្លូវភេទ តែ​អ្នកនាំពាក្យ​របស់លោក​បាន​​ឆ្លើយតប​ភ្លាម​ថា​វា​ជាការ​ប្រឌិត​រឿង​ដើម្បី​ជា​លេងសើច​ទេ​។​

​សូមបញ្ជាក់ថា លោក​ឌុយ​ទែ​ត បាន​បង្ក​កំហឹង​ជា​ញយៗ​ដោយសារតែ​ពាក្យសម្តី​ប៉ះពាល់​ស្រីៗ​រួមមាន​ការនិយាយ​លេងសើច​អំពី​ការចាប់រំលោភ​និង​ការ​អួតអាង​អំពី​​ការ​ផិតក្បត់​។​ក្នុង​សម្តី​បង្កបញ្ហា​ចុងក្រោយ​នេះ លោក​ឌុយ​ទែ​ត បាន​រំលឹក​អំពី​ការដែល​លោក​បាន​សារភាព​ចំពោះ​អ្នកបួស​ម្នា​ក់នៅ​សាលា​មធ្យមសិក្សា​មួយ​ថា​លោក​​បាន​ចូលក្នុង​បន្ទប់​របស់​ស្ត្រី​អ្នកបំរើ​របស់លោក​ពេល​នាង​កំពុង​ដេក​។​

​លោក​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រិ៍​ថា «​ខ្ញុំ​បាន​លើក​ភួយ​…​ខ្ញុំ​ព្យាយាម​ប៉ះ​អ្វី​នៅក្នុង​ខោ​។​ខ្ញុំ​បាន​ស្ទាប នាង​ភ្ញាក់ឡើង ខ្ញុំ​ក៏បាន​ចាក​ចេញពី​បន្ទប់​»​។​


ឌុយ​ទែ​ត បាន​រំលឹក​ប្រាប់​អាចារ្យ​សាសនា​គ្រិស្ត​ម្នាក់​ថា​លោក​បាន​ចូលក្នុង​បន្ទប់​អ្នកបំរើ​និង​ព្យាយាម​ស្ទាប​ប្រដាប់​របស់​នាង​

​គណបក្សនយោបាយ​សិទ្ធិ​ស្ត្រី Gabriela​កាលពី​ថ្ងៃអាទិត្យ​បាន​ថ្កោលទោស​សម្តី​របស់លោក​ឌុយ​ទែ​ត និង​អំពាវនាវ​អោយ​លោក​លាឈប់​ពីមុខ​តំណែង​ប្រធានាធិបតី​​ដោយ​អះអាងថា លោក​បាន​សារភាព​អំពី​ការចាប់រំលោភ​។​

​តែ​ឆ្លើយតប​នឹង​ការរិះគន់ អ្នកនាំពាក្យ​ប្រធានាធិបតី បាន​និយាយថា លោក​ប្រធានាធិបតី​«​ប្រឌិត​រឿង​ឡើង​»​និង​គ្រាន់តែ​បន្ថែមល្បោយ​សាច់រឿង​ទេ​។​

​ឌុយ​ទែ​ត អាយុ​៧៣​ឆ្នាំ បាន​និយាយ​បែបនេះ ខណៈ​លោក​បាន​វាយប្រហារ​ព្រះវិហារ​កាតូលិក​អំពី​ការចោទប្រកាន់​រំលោភ​ផ្លូវភេទ​លើ​កុមារ​។​លោក​ប្រធានាធិបតី​ដែល​​បាន​ហៅ​ព្រះវិហារ​នេះ​ថា​«​ស្ថាប័ន​ពូកែ​លាក់ពុត​បំផុត​» នៅក្នុង​ប្រជាជាតិ​ដែលមាន​អ្នក​កាន់សាសនា​គ្រិស្ត​ច្រើន​បំផុត​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រិ៍​ថា លោក​និង​មិត្ត​រួម​​ថ្នាក់​នៅ​សាលា ត្រូវបាន​ពួក​អាចារ្យ​ស្ទាបអង្អែល​ក្នុងពេល​ចូល​សារភាព​ទោសកំហុស​នៅ​ព្រះវិហារ​។​

​វា​ជាការ​វាយប្រហារ​ចុងក្រោយ​របស់លោក​ឌុយ​ទែ​ត លើ​ពួក​អាចារ្យ​និង​អ្នកបួស​កាតូលិក ដែល​បាន​រិះគន់​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់លោក​ដែល​បណ្តាលអោយ​មនុ​​ស្ស​ស្លាប់​ជាង​៥០០០​នាក់​។​

​រំលឹកថា​លោក​ឌុយ​ទែ​ត ក៏បាន​បង្ក​កំហឹង​កាលពី​ឆ្នាំ​២០១៦ ក្នុង​សុន្ទរកថា​ក្នុងអំឡុង​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​មួយ ដោយ​លោក​បាន​និយាយថា​លោក​ចង់​ចាប់រំលោភ ស្ត្រី​គ្រូ​សាសនា​ជនជាតិ​អូស្ត្រាលី​ដ៏​ស្អាត​ម្នាក់ ដែល​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​កុបកម្ម​ក្នុង​គុក​ហ្វីលីពីន​មួយ​៕​ដោយ​៖​វាសនា​