ប្រធានាធិបតី​ហ្វីលីពីន​បង្ខំចិត្ត​ចេញ​មក​បដិសេធ​ព័ត៌មាន​ថា​លោក​ស្លាប់​

315
ចែករម្លែក

​ការបង្ហាញ​មុខ​ក្នុង​បណ្តាញ​សង្គម​ដ៏​កម្រ​នៅក្រៅ​មុខងារសាធារណៈ​ផ្លូវការ​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​កើត​ឡើង​បន្ទាប់ពី​លោក បាត់​មុខ​ក្នុង​ពិធី​មួយ​កាល​​ពី​ថ្ងៃ​០១​កុម្ភៈ​ដោយសារ​លោក​មិន​ស្រួលខ្លួន​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​០៣​កុម្ភៈ លោក​បាន​បង្ហាញ​ខ្លួន​ក្នុង​ទំព័រ​ហ្វេ​សប៊ុក ដោយ​ផ្សាយ​បន្ត​ផ្ទាល់​ដើម្បី​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ស្លាប់​។​

​លោក​ឌុយ​ទែតបាន​និយាយថា​«​អ្នក​ដែល​ជឿ​លើ​ព័ត៌មាន​ថា​ខ្ញុំ​ស្លាប់ ខ្ញុំ​សូម​ស្នើ​អោយ​អ្នក​បន់ស្រន់​អោយ​ព្រលឹង​របស់ខ្ញុំ​បាន​ទៅ​ដល់​ភាពស្ងប់ស្ងាត់​រៀងរហូត​»​។​

​សុខភាព​របស់​ប្រធានាធិបតី​ហ្វីលីពីន​ជា​ប្រធានបទ​នៃ​ការចាប់អារម្មណ៍​របស់​សាធារណជន ក្រោយពី​លោក​បាន​ចូល​ពិនិត្យ​សុខភាព​កាលពី​ខែតុលា ជាមួយនឹង​សំណាក​មេរោគ​/​យកចេញ​ពី​ពោះវៀន​របស់​លោក​បង្ហាញ​ថា​លោក​មិនមាន​ជម្ងឺ​ទេ​។​កាលពី​មុន​លោក​ក៏​បាន​ព្រលយ​ពាក្យ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង បើ​ពិនិត្យ​រកឃើញថា​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​​តែ​លោក​មិន​ទុកចិត្ត​អ្នក​ចូល​ជំនួស គឺ​អនុ​ប្រធានាធិបតី ឡេ​នី រ៉ូ​ប្រេ​ដូ ដែល​ដឹកនាំ​ក្រុម​ប្រឆាំង​៕​ដោយ​៖​វាសនា​

ប្រធានាធិបតី ឌុយ​ទែត បង្ហាញ​ខ្លួន​ក្នុង​ហ្វេ​សប៊ុក​ផ្សាយ​បន្ត​ផ្ទាល់​ដើម្បី​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ស្លាប់​