ប្រធានាធិបតី​ហ្វីលីពីន ព្រមាន​បង្កើត​រដ្ឋាភិបាល​បដិវត្តន៍​និង​ចាប់ខ្លួន​

530
ចែករម្លែក
  • 145
    Shares

​ក្នុងការ​ប្រើ​សម្តី​ធ្ងន់ៗ​ជា​ថ្មី​លើ​អ្នក​រិះគន់​លោក ប្រធានាធិបតី​ហ្វីលីពីន បាន​ព្រមាន​ថា លោក​អាច​នឹង​ប្រកាស​«​រដ្ឋាភិបាល​បដិវត្តន៍​»​មួយ និង​ចាប់ខ្លួន​ពួក​អ្នក​មួលបង្កាច់​​លោក បើ​លោក​ត្រូវ​រុញ​អោយ​ទាល់ច្រក​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ធ្វើការ​គំរាម​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​៤​មេសា ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​បញ្ចេញ​ភាព​ក្រេវក្រោធ​ចំពោះ​ការរិះគន់ សូម្បី​តែ​ក្នុងពេល​លោក​​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ភាពមិនប្រក្រតី​។​

​លោក​បាន​និយាយថា «​ខ្ញុំ​មាន​បញ្ហា​គ្រប់គ្រាន់​ហើយ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម ថ្នាំញៀន ឧទ្ទាម​កម្ម​និង​គ្រប់យ៉ាង​ទាំងអស់ តែ​បើ​អ្នក​រុញ​ខ្ញុំ​អោយទៅ​កាន់​ភាពជ្រុលនិយម ខ្ញុំ​នឹង​​ប្រកាស​ផ្អាក​ការប្រើ​ច្បាប់ ហើយ​ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​»​។​

​ដោយ​ចង់​បញ្ជាក់ថា​លោក​ហ៊ាន​ប្រឈម​ផលវិបាក​ដោយសារតែ​ការជ្រើសរើស​ដូច្នេះ លោក​ឌុយ​ទែត បាន​បន្ថែមថា​« ខ្ញុំ​នឹង​អោយ​គេ​ព្យួរក​។​ខ្ញុំ​ហ៊ាន​ស្លាប់​»​។​

​ប្រតិកម្ម​នឹង​សម្តី​នេះ អតីត​ប្រធានា​ស្នងការ​សិទ្ធិមនុស្ស លោកស្រី ឡ័​រ​រេ​ត​តា អាន រ៉ូស​សា​ឡេស បាន​និយាយថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៩​របស់​ប្រទេស​ធានា​សេរីភាព​នៃ​ការបញ្ចេញមតិ រួម​ទាំង​ការរិះគន់​មន្ត្រី​។​លោក​ស្រី​ថា ការផ្អាក​ការអនុវត្ត​ច្បាប់​អាច​ធ្វើទៅបាន​ទាល់តែ​ប្រទេស​ជួប​យថាហេតុ​ពិសេស ដូចជា​សង្គ្រាម​និង​ភាព​ផ្តាច់ការ​។​

​ចំណែក​សមាជិក​ព្រឹទ្ធសភា​ប្រឆាំង​ម្នាក់​បាន​និយាយថា លោក​ឌុយ​ទែត គួរ​ប្រឈមមុខ​តតាំង​ជាមួយ​ចិន​ដែល​កាន់តែ​វាតទី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាជាង​គំរាម​សេរីភាព​​ស៊ីវិល​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​ឌុយ​ទែត ទទួលស្គាល់ថា ពាក្យ​ថា​«​រដ្ឋាភិបាល​បដិវត្តន៍​»​មិន​មាន​ការកំណត់​ន័យ​ច្បាស់លាស់​ទេ តែ​វា​ច្រើន​តែ​កើត​ឡើង​ពេល​យោធា​ធ្វើ​រដ្ឋប្រហារ ឬ ប្រធានាធិបតី​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ខ្លួនឯង