ប្រធានាធិបតី​ហ្វីលីពីន កាត់បន្ថយ​ដំណើរ​នៅ​ជប៉ុន ដោយសារ​ឈឺ​ឆ្អឹងខ្នង​ពេក​

170
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែតបាន​កាត់បន្ថយ​ពេល​ស្នាក់​នៅ​ជប៉ុន ដោយសារ​«​ឈឺ​ឆ្អឹងខ្នង​ដែល​មិន​អាច​ទ្រាំ​បាន​» ដែល​បង្កឡើង​ដោយសារ​ការធ្លាក់​ពីលើ​ម៉ូតូ​​កាលពី​សប្តាហ៍​មុន​។​

​លោក​ឌុយ​ទែត បាន​អញ្ជើញ​ចូលរួម​ពិធី​រាជា​អភិសេក ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រុ​ហ៊ី​តុ ។​លោក​ត្រូវបាន​គេ​ឃើញ​ប្រើ​ឈើច្រត់ និង​ឈរ​ទាំង​ប្រឹង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយថា​លោក​ឌុយ​ទែតនឹង​ជិះយន្តហោះ​វិល​មក​ហ្វីលីពីន​វិញ​នៅ​យប់​ថ្ងៃ​អង្គារ​និង​ជួប​គ្រូពេទ្យ​ផ្ទាល់​របស់​លោក​នៅ​ថ្ងៃ​ពុធ តែ​អ្នកនាំពាក្យ​​បាន​ធានា​ចំពោះ​សាធារណជន​ថា​កុំអោយ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​លោក​ប្រធានាធិបតី​។​

​លោក​ឌុយ​ទែត នឹង​ខកខាន​ការលាង​សាយភោជន៍​សំរាប់​ព្រះ​ចៅ​អធិរាជ​ជប៉ុន តែ​កូនស្រី​របស់​លោក​ដែល​ជា​ចៅហ្វាយក្រុង​ចូលរួម​ជំនួស​។​

​លោក​ឌុយ​ទែត វ័យ​៧៤​ឆ្នាំ ដែលជា​អ្នក​និយម​ចូលចិត្ត​ម៉ូតូ​ធំៗ​តាំងពីក្មេង បាន​ធ្លាក់​ពីលើ​ម៉ូតូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​នៅក្នុង​បរិវេណ​វិមាន​ប្រធានាធិបតី​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រធានាធិបតី ហ្វីលីពីន ទៅដល់​ពិធី​រាជ​អភិសេកព្រះ​ចៅ​អធិរាជ​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទាំង​ទឹកមុខ​ឈឺចាប់​