ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ គេច​ផុតពី​ការ​បំផ្ទុះ​គ្រាប់​ប៉ង​ធ្វើឃាត​ទាំង​ប្រផុតប្រផើយ​

3119
ចែករម្លែក

​ការផ្ទុះ​គ្រាប់​មួយ​បានធ្វើអោយ​កក្រើក​វេទិកា​និង​កីឡដ្ឋាន​មួយ កន្លែង​ដែល​ប្រធានាធិបតី​ហ្សី​ម​បា​វ៉េ​បាន​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ការជួបជុំ​ធ្វើ​យុទ្ធនាការ​មួយ​កាលពី​ថ្ងៃ​សៅរ៍​​ទី​២៣​មិថុនា នៅក្នុង​អ្វីដែល​សារព័ត៌មាន​ហៅថា​ការប៉ុនប៉ង​ធ្វើឃាត​មួយ​។​

​រូប​បង្ហាញ​ការផ្ទុះ​មួយ​នៅ​ចំ​ពីមុខ​ប្រធានាធិបតី អេ​ម​មឺ​សុន ម្ណា​ន​ហ្កា​ក​វ៉ា នៅពេល​លោក​ទើប​បញ្ចប់​ការ​ថ្លែង​ទៅកាន់​ហ្វូងមនុស្ស​និង​ចាក​ចេញពី​វេទិកា​។​

​ម្ណា​ន​ហ្កា​ក​វ៉ា ត្រូវបាន​នាំទៅ​កាន់​ជម្រក​មាន​សុវត្ថិភាព​មួយ​នៅ​ទីក្រុង ប៊ូ​ឡា​វ៉ា​យ៉ូ ។​លោក​ក្រោយមក​បាន​អំពាវនាវ​អោយមាន​ឯកភាព​ជាតិ​ទោះជា​មានការ​ខ្វែងគំនិត​គ្នា​​ខាង​នយោបាយ​ក្រោយ​”​អំពើហិង្សា​គ្មាន​ន័យ​នេះ​”​និង​បាន​និយាយថា​លោក​នឹងមិន​អនុញ្ញាតអោយ​”​អំពើ​កំសាក​មួយ​រារាំង​ផ្លូវ​ឆ្ពោះទៅរក​ការបោះឆ្នោត​របស់​យើង​”
​ឡើយ​។​

​ក្នុងពេល​ជាមួយគ្នា ប្រភពព័ត៌មាន​បាន​និយាយថា អនុ​ប្រធានាធិបតី​និង​ភរិយា បាន​រងរបួស​តិចតួច​ពី​ការផ្ទុះ​នៅ​កីឡដ្ឋាន​White City Stadium​។​

​ការផ្ទុះ​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការផ្ទុះ​ស្រដៀង​គ្នា​នៅ​ប្រទេស​អេ​ត្យូ​ពី ដែល​បានសម្លាប់​មនុស្ស​ម្នាក់​និង​របួស​រាប់សិប​នាក់​ក្រោយពី​នាយករដ្ឋមន្ត្រី​​ថ្លែង​ទៅកាន់​ការជួបជុំ​អ្នកគាំទ្រ​នៅក្នុង​រដ្ឋធានី​៕ដោយ:វាសនា

​ការផ្ទុះ​បានកើត​ឡើង​នៅ​ពីមុខ​មនុស្ស​ត្រូវរបួស​ដួល​និង​ស្រែក​ទាំង​ភិតភ័យ​ខណៈ​ផ្សែងហុយ​ឡើង​