ប្រធានាធិបតី​អាម៉េរិក​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​ម៉​រិ​ក​

157
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ យោងតាម​លិខិត​របស់លោក​ជុំ សុន្ទរី ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាម៉េរិក​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការសម្រេច​របស់​ប្រធានាធិបតី​អាម៉េរិក​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​។

​លោក​ជុំ សុន្ទរី បាន​បន្តថា លោក David Stilwell ឧបការី​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក និង​លោក Matthew Pottinger ឧបការី​រង​របស់​ប្រធានាធិបតី​បាន​ជម្រាបជូន​ឯកអគ្គរាជទូត​រដ្ឋទូត​អាស៊ាន តាមរយៈ​កិច្ចប្រជុំ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​វេលា​ម៉ោង ៦:២៥​ល្ងាច ថា ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បានសម្រេច​នឹង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាម៉េរិក​ដើម្បី​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការប្រយុទ្ធប្រឆាំង​និង​ការរីក​រាលដាល​របស់​មេរោគ​កូ​រ៉ូ​ណា​។ សហរដ្ឋ​អាម៉េរិក​និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ នៅវេលា​ព្រឹក​នេះ​យប់​ស្អែក ដោយ​គូសបញ្ជាក់ថា​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្នុងការ​ប្រកាន់យក​សេចក្តីសម្រេច​នេះ​។

គួររំលឹកថា កិច្ចប្រជុំកំពូលនេះត្រូវបានគ្រោងនឹងធ្វើឡើងនៅខែមីនាខាងមុខនេះ៕សរន

ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ(រូបឯកសារ)