ប្រធានាធិបតី​អាម៉េរិក​ថ្វាយ​ ព្រះពរព្រះករុណាអបអរ​បុណ្យ​ឯករាជ្យ​កម្ពុជា​

212
ចែករម្លែក
ប្រធានាធិបតី​អាម៉េរិក​ថ្វាយព្រះពរព្រះករុណាអបអរ​បុណ្យ​ឯករាជ្យ​កម្ពុជា​(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក​ដូ​ណា​ល់ ជេ​. ត្រាំ (DONALD J. TRUMP) បានធ្វើ​សារលិខិត​មួយ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រ​រាជាណាចក្រ​កម្ពុជា ថ្វាយព្រះពរ​ព្រះអង្គ​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦របស់​កម្ពុ​ជានា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។


​លិខិត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
​នៅក្នុង​លិខិត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក បានសរសេរថា “​ខ្ញុំ​សូម​ថ្វាយព្រះពរ​ជូន​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​៦៦ នៃ​ទិវា​បុ​ណ្យេ​ក​រាជ្យ​ជាតិ ថ្ងៃទី​៩ ខែវិច្ឆិកា​។ សហរដ្ឋ​អាម៉េរិក ស្ថិតនៅ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​នូវ​ព្រះរាជាណាចក្រ ដែល​ប្រកបដោយ​សុខសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​”៕​សរន​