ប្រធានាធិបតី​អ៊ីរ៉ង់​បដិសេធ​ចូលរួម​ក្នុងការ​ប្រឈមមុខ​នឹង​យោធា​ជាមួយ​ប្រទេស​ណាមួយ​

518
ចែករម្លែក

​ក្រសួងការពារជាតិ​អាម៉េរិក​មុននេះ​បានប្រកាស​ពី​ការបញ្ជូន​កងទ័ព​បន្ថែម​ទៅ​មជ្ឈិមបូព៌ា​ចំពេល​មានការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​កាលពី​សប្តាហ៍​មុន ដែល​អាជ្ញាធរ​អាម៉េរិក​ស្តីបន្ទោស​ភ្លាមៗ​ទៅលើ​អ៊ីរ៉ង់​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា សាធារណរដ្ឋ​អ៊ីស្លាម​នឹងមិន​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ប្រជាជាតិ​ណាមួយ​ទេ​។​

​លោក​រូ​ហា​នី​បាន​និយាយថា ភាគី​នានា​ដែល​ប្រឆាំងនឹង​អ៊ីរ៉ង់​សុទ្ធតែជា​ក្រុម​អ្នកនយោបាយ​គ្មាន​បទពិសោធន៍​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​ឈ្មោះ Kokuka Courageous និង Front Altair បាន​រង​ការវាយប្រហារ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​នៅក្បែរ​ច្រក​សមុទ្រ​ហ័​រ​មូស​។ សហរដ្ឋ​អាម៉េរិក​បាន​ប្រញាប់ប្រញាល់​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បំផ្លាញ​នាវា​ទាំងនោះ​។​

​បន្ទាប់ពី​ហេតុការណ៍​នេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បញ្ជា​ឱ្យ​ដាក់ពង្រាយ​នាវា​ពិឃាត USS Mason ទៅកាន់​តំបន់​នោះ ដោយ​ពង្រីក​វត្តមាន​កងទ័ព​អាម៉េរិក​នៅ​មជ្ឈិមបូព៌ា​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី