ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមាន​អំពី “​ស្ថានភាព​សង្គ្រាម​” ខណៈ​អាមេរិក​បន្ត​ការដាក់ទណ្ឌកម្ម​មកលើ​ខ្លួន​

948
ចែករម្លែក

​អ៊ីរ៉ង់​បាន​ស្វាគមន៍​ការដាក់ទណ្ឌកម្ម​ឡើងវិញ​របស់​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​វិច្ឆិកា​ដោយ​ការធ្វើ​សមយុទ្ធ​ការពារ​ដែនអាកាស និង​ការទទួលស្គាល់​ពី​ប្រធានាធិបតី ហាស​សាន់ រូ​ហា​នី ថា​ប្រទេសជាតិ​កំពុង​ប្រឈមមុខ​នឹង “​ស្ថានភាព​សង្គ្រាម​” ដោយ​បង្កើន​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា ខណៈដែល​យុទ្ធសាស្ត្រ​របស់​ពួកឆ្វេងនិយម​អាមេរិក​ចំពោះ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​កាន់​តែមាន​សភាព​ខ្លាំងក្លា​ទប់​លែង​ជាប់​។​

​ទណ្ឌកម្ម​ថ្មីៗ​នេះ​បានបញ្ចប់​ផលប្រយោជន៍​សេដ្ឋកិច្ច​ទាំងអស់​ដែល​អាមេរិក​បានផ្តល់​ឱ្យ​រដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​សម្រាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​ពិភពលោក បើទោះបីជា​អ៊ីរ៉ង់​នៅតែ​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង ដែល​រឹតត្បិត​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់ខ្លួន​ក៏ដោយ​។ ខណៈ​មិនទាន់​គំរាម​បន្ត​ការ​ចម្រាញ់​ក្នុង​កម្រិត​ខ្ពស់ ក្រុមមន្ត្រី​អ៊ីរ៉ង់​នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បានបង្ហាញ​ហេតុផល​ដើម្បី​គំរាមថា ខ្លួន​អាច​នឹង​បន្ត​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម លឿន​ជាង​កាលពីមុន​ទៅទៀត​។​

​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ប្រេង​ដ៏​សំខាន់​របស់​អ៊ីរ៉ង់ ដែលជា​ប្រភព​ដ៏​សំខាន់​នៃ​រូបិយវត្ថុ​រឹងមាំ​សម្រាប់​សេដ្ឋកិច្ច​ទន់ខ្សោយ​របស់ខ្លួន​។ រូបិយវត្ថុ​ជាតិ​របស់​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​កាលពី​ឆ្នាំមុន ដោយ​បណ្តាលឱ្យ​ឡើងថ្លៃ​ទំនិញ​កប់​ពពក មាន​ចាប់ពី​ទូរស័ព្ទ​ចល័ត​រហូតដល់​ឱសថ​។​

​លោក​រូ​ហា​នី​បាន​ប្តេជ្ញា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ខណៈ​ទណ្ឌកម្ម​ចាប់ផ្តើម​ចូល​ជា​ធរមាន យ៉ាង​ដូច្នេះ “​ថ្ងៃនេះ អ៊ីរ៉ង់​អាច​លក់​ប្រេង​របស់ខ្លួន ហើយ​ខ្លួន​នឹង​លក់​វា​ចេញ​”​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ផ្សាយ​វីដេអូ​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​និង​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​នៅក្នុង​សមយុទ្ធ​យោធា​រយៈពេល ២ ថ្ងៃ​ដែល​កំពុងដំណើរការ​នៅ​ទូទាំង​តំបន់​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ភាគ​ខាងជើង​ប្រទេស​។​

​សមយុទ្ធ​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃ​អង្គារ​។ ឧ​ត្ត​ម​សេនីយ៍​កងទ័ពជើងគោក​អ៊ីរ៉ង់ លោក ហា​ប៊ី​ប៊ី​ល​ឡា សាយ​យ៉ា​រី បាន​និយាយថា ទាំង​កងទ័ព​ជាតិ​និង​ឆ្មាំ​បដិវត្តន៍​យោធា​របស់​ប្រទេស​នេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង លោក​រូ​ហា​នី